បើករថយន្តក្រឡុកសុីម៉ងត៍លឿនពេក ហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួន និងបង្គោលភ្លើង រលើងដល់គល់ បុើងមកកណ្តាលផ្លូវបាក់ពីរកំណាត់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តក្រឡុកសុីម៉ងត៍លឿនពេក ហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួន និងបង្គោលភ្លើង រលើងដល់គល់ បុើងមកកណ្តាលផ្លូវបាក់ពីរកំណាត់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសម្នាក់បើកក្រឡុកសុីម៉ងត៍ក្រុមហ៊ុនចិន សុីង សេង មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនជាច្រើនដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រលើងដល់គល់បាក់ជាពីរកំណាត់ ខ្ទាតមកកណ្តាលផ្លូវ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតចំណុចមុខ ភោជនីយដ្ឋាន កាដូ តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តក្រឡុកសុីម៉ងត៍ ក្រុមហ៊ុនចិនសុីង សេង មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2113 ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោកមួយភាំង រេចង្កូតមកខាងឆ្វេងដៃហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនបាក់ជាច្រើនដើម និងខឿនសួនអស់ជាច្រើនកង់ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រលើងដល់គល់ បុើងមកកណ្តាលផ្លូវ បាក់ជាពីរកំណាត់ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ចំណែករថយន្តបង្កផុងជាប់ទៅមុខលែងរួច បន្ទាប់មកតៃកុងរថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តក្រឡុកសុីម៉ងត៍លឿនពេក ហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួន និងបង្គោលភ្លើង រលើងដល់គល់ បុើងមកកណ្តាលផ្លូវបាក់ពីរកំណាត់ បើករថយន្តក្រឡុកសុីម៉ងត៍លឿនពេក ហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួន និងបង្គោលភ្លើង រលើងដល់គល់ បុើងមកកណ្តាលផ្លូវបាក់ពីរកំណាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:46:00 PM Rating: 5

No comments:

Powered by Blogger.