ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយូតព្រូសមួយគ្រឿងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាស្គុបពី ត្រង់ចំណុចស្តុបបែកជាបួន បណ្តាលឲ្យប្ដីប្រពន្ធពីរនាក់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាងធ្វើកាសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FX-1417 តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួង ខណៈមកដល់ពាក់កណ្ដាលស្គុបចំណុចកើតហេតុខាងលើ ក៏មានរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2X-9442 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលអោយប្តីប្រពន្ធពីរនាក់ដួលបោកនឹងថ្នល់ រងបួសរលាត់ដៃជើងតិចតួចស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាងធ្វើកាសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
រថយន្តនិងម៉ូតូបើកមិនប្រយ័ត្ន បុកគ្នាត្រង់ចំណុចស្តុបបែកជាបួនរបួសស្រាលប្តីប្រពន្ធពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:15:00 PM
Rating:

No comments: