មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តដឹកទំនិញធុនធំ ដាក់លេខមិនចូល រអិលជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត ២កង់

ភ្នំពេញ​៖​ រថយន្តម៉ាក Hino ដឹកទំនិញធុនធំមួយគ្រឿង បេីករ៉ឺយ៉ែចូលដីឡូត៍ ខណៈដាក់លេខទៅមុខវិញមិនចូល រអិលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់ ២កង់។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៣ ខែ តុលា​ ឆ្នាំ ២០១៩​ នៅចំណុចខាងលិចស្តុប វត្តនាគវ័ន តាម​ បណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពព័ត៌មានពីបុរសម្នាក់បបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាក Hino​ ពណ៌លឿង​ ពាក់ស្លាកលេខ ក្រុងប៉ៃលិន​ 3A-0059 ដឹកទំនិញយ៉ាងសំពិងសំពោង​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ក៏បានរ៉ឺយ៉ែថយក្រោយបំណងចូលក្នុងដីឡូត៍មួយកន្លែង ខណៈនោះក៏បានដាក់លេខបំរុងបើកទៅមុខវិញ តែដោយដាក់លេខមិនចូល បានរអិលជ្រុលទៅមុខចាប់ហ្វ្រាំងមិនជាប់ ក៏បុករងបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ ២កង់ ចំណែករថយន្តកាត់ទទឹងផ្លូវចរាចរណ៍ទៅមុខមិនរួច។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅជំនាញ មកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានី នៃស្នងការនគរបាលជាតិ រងចាំដោះស្រាយតាមច្បាប់៕
រថយន្តដឹកទំនិញធុនធំ ដាក់លេខមិនចូល រអិលជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត ២កង់ រថយន្តដឹកទំនិញធុនធំ ដាក់លេខមិនចូល រអិលជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត ២កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.