មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិកូរ៉េស្រវឹងស្រា បេីករថយន្តបុករថយន្តមួយគ្រឿងទៀត រងការខូចខាត


ភ្នំពេញ​៖​ បុរសជនជាតិកូរ៉េម្នាក់ស្រវឹងជោកជាំ បេីករថយន្តក្នុងល្បឿនលឿនជ្រុលបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១២ នឹង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩​ នៅចំណុចរបង វត្តមហាមន្ត្រី ខាងកេីត​ តាមបណ្តោយផ្លូវលេខ ១៦៣​ ស្ថិតក្នុងសង្កាត់អូឡាំពិច​ ខណ្ឌបឹងកេងកង​។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...


តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9527 បេីកបរដោយបុរសជនជាតិចិនម្នាក់ និងមាននារីជនជាតិចិនម្នាក់ទៀត រួមដំណេីរជាមួយ​ តាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តម៉ាកហីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AH-7457 បេីកបរដោយបុរសជនជាតិកូរ៉េម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាក៏រេចង្កូតទៅបុករថយន្ត PORSCE ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង​ តែសំណាងមិនមានមនុស្សរងរបួសនោះទេ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុសមត្ថកិច្ច បានចុះទៅដល់ចំណុចកេីតហេតុ និងធ្វេីការសម្របសម្រួលដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ។ គួបញ្ជាក់ថារថយន្តម៉ាកហ៊ីយ៉ាន់ដាយបង្កគ្រោះថ្នាក់ជាលេីកទី ២ ហេីយ ត្រឹមរយះពេលជាងមួយម៉ោង តែសម្របសម្រួលបញ្ចប់នៅកន្លែងកេីតហេតុ៕
ជនជាតិកូរ៉េស្រវឹងស្រា បេីករថយន្តបុករថយន្តមួយគ្រឿងទៀត រងការខូចខាត ជនជាតិកូរ៉េស្រវឹងស្រា បេីករថយន្តបុករថយន្តមួយគ្រឿងទៀត រងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.