ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឈ្នួលមួយគ្រឿង ដឹកអ្នកដំណើរប្រុសស្រីបួននាក់ គេចពីម៉ូតូជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
តាមសម្តីបុរសម្នាក់ជាម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្តឈ្នួលមួយគ្រឿងប្រភេទសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2C-2565 ដឹកអ្នកដំណើរប្រុសស្រីបួននាក់ ចេញពីម្តុំព្រែកតាមាក់ បំណងយកភ្ញៀវមកដាក់នៅផ្សារដើម-គ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងទៅមុខលែងរួច សំណាងល្អគ្មានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យផ្លូវគោក រាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
loading...
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៤០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ ធនាគារ អេសុីលីដា តាមបណ្ដោយផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមសម្តីបុរសម្នាក់ជាម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្តឈ្នួលមួយគ្រឿងប្រភេទសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2C-2565 ដឹកអ្នកដំណើរប្រុសស្រីបួននាក់ ចេញពីម្តុំព្រែកតាមាក់ បំណងយកភ្ញៀវមកដាក់នៅផ្សារដើម-គ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងទៅមុខលែងរួច សំណាងល្អគ្មានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យផ្លូវគោក រាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
រថយន្តឈ្នួលដឹកអ្នដំណើរ បើកគេចពីម៉ូតូ ទៅបុកក្បាលព្រួញពុះចែកផ្លូវបាក់អស់មួយកង់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:48:00 PM
Rating:

No comments: