បើករថយន្តឡិចសុីសប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួន កិនជាប់របួសធ្ងន់ ស្រាលប្រុសស្រីបីនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តឡិចសុីសប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួន កិនជាប់របួសធ្ងន់ ស្រាលប្រុសស្រីបីនាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ បើករថយន្តឡិចសុីស RX÷400 មួយគ្រឿង ជ្រុលចង្កូចទៅបុកម៉ូតូមួយគ្រឿង ត្រង់ចំណុចស្តុបបែកជាបួន កិនជាប់បណ្តាលឲ្យនារីម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់ ចំណែកនារីម្នាក់ទៀតរងរបួសស្រាល។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨២ កែងនឹងផ្លូវ ២៥៣ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
loading...
តាមប្រភពព័មានពីកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីចំណាស់ម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកឡិចសុីស RX÷400 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-3368 តាមបណ្តោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្តុបបែកជាបួនក៏ជ្រុលចង្លូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរី ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-3374 ជិះដោយបុរសម្នាក់ រួមដំណើរនិងនារីពីរនាក់ តាមបណ្តោយផ្លូវ ២៥៣ ទិសដៅពីជើងទៅត្បូង ចំពាក់កណ្តាលម៉ូតូ កិនជាប់បណ្តាលឲ្យបុរសជាអ្នកបើកបរ និងនារីម្នាក់រួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកនារីម្នាក់ទៀតរងរបួសស្រាល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើកាដោះស្រាយគ្នានៅពេលក្រោយ៕
បើករថយន្តឡិចសុីសប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួន កិនជាប់របួសធ្ងន់ ស្រាលប្រុសស្រីបីនាក់ បើករថយន្តឡិចសុីសប្រយ័ត្ន ជ្រុលទៅបុកម៉ូតូត្រង់ចំណុចស្តុបបែកជាបួន កិនជាប់របួសធ្ងន់ ស្រាលប្រុសស្រីបីនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:07:00 PM Rating: 5

No comments:

Powered by Blogger.