មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសជនជាតិចិនម្នាក់ ត្រូវគេវាយរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង នៅមុខបន្ទប់ជួល សង្ស័យជនជាតិចិនដូចគ្នា

ភ្នំពេញ៖ បុរសជនជាតិជាតិម្នាក់ រងរបួសបែកក្បាលហូឈាមសន្លប់ស្តូកស្តឹងនៅមុខបន្ទប់ជួល ដែលគេសង្ស័យជនជាតិចិនដូចគ្នាវាយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ នឹង ២០ នាទីយប់ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង គ្មានលេខ តាមបណ្តោយផ្លូវបេតុង មុខសាលាបឋមសិក្សាត្រពាំងស្វាយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពពីអ្នករស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានឮសំឡេងស្រែកឆោឡោបន្តិច រួចក៏បានស្ងាត់ទៅវិញ ដោយពួកគាត់មិនដឹងថា ជាករណីអ្វីនោះទេ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានរត់ចេញមកក្រៅធ្វើកាយវិការប្រាប់ពួកគាត់ ទើបដឹងថាមានមនុស្សម្នាក់រងរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនៅមុខបន្ទប់កន្លែងកើតហេតុ ដែលបង្កឱ្យមានការផ្អើលឆោឡោដល់អ្នករស់នៅក្បែរនោះ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងពិនិត្យនៅជុំវិញកន្លែងកើតហេតុ ឃើញដុំឥដ្ឋ ១ដុំ បែក សង្ស័យត្រូវគេវាយ រួចធ្វើការសួរនាំបន្តឈានទៅដល់ការឃាត់ខ្លួនបុរសជនជាតិចិនចំនួន ៤នាក់ ដែលស្នាក់នៅបន្ទប់ជាមួយគ្នា បញ្ជូនតាមរថយន្តមួយគ្រឿង មកអធិការនគរបាល ខណ្ឌសែនសុខ ដើម្បីសួរនាំបន្ត។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ចំពោះករណីខាងលើនេះមិនទាន់ដឹងថា ជារឿងទំនាស់ផឹកសុី ប្ញគំនំនោះទេ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
បុរសជនជាតិចិនម្នាក់ ត្រូវគេវាយរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង នៅមុខបន្ទប់ជួល សង្ស័យជនជាតិចិនដូចគ្នា បុរសជនជាតិចិនម្នាក់ ត្រូវគេវាយរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង នៅមុខបន្ទប់ជួល សង្ស័យជនជាតិចិនដូចគ្នា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.