មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តស៊េរីទំនើបមិនប្រយ័ត្ន ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួនពីរកង់

ភ្នំពេញរ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប ម៉ាកនីសាន់ X-TRAIL មួយគ្រឿង មិនប្រយ័ត្ន រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនពីរកង់ រថយន្តបង្កដាច់កាឡេកង់ខាងមុខទៅលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង ៤០ នាទីយប់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខាងត្បូងស្ទុបតេផន ប្រមាណជា ១០០ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោក។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក នីសាន់-XTRAIL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-2015 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្នរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ ២កង់ ដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅលែងរួច ភ្លាមនោះម្ចាស់រថយន្តបង្កបានឡើងជិះរថយន្តមិត្តភក្តិមួយគ្រឿងទៀត ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
បើករថយន្តស៊េរីទំនើបមិនប្រយ័ត្ន ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួនពីរកង់ បើករថយន្តស៊េរីទំនើបមិនប្រយ័ត្ន ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួនពីរកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.