មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តតាកូម៉ាបើកមិនប្រយ័ត្ន ទៅបុកគូទរថយន្តហាយលេនឌ័រ រេចង្កូតទៅបុកនឹងរថយន្តឡិចសុីសមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ រួចបើករត់បាត់


ភ្នំពេញ÷ បុរសម្នាក់បើករថយន្តតាកូម៉ាមួយគ្រឿង បោះពួយទៅបុកគូទរថយន្តហាយលេនឌ័រ ខណៈបត់ឆ្លងផ្លូវចូលទៅចាក់សាំង បណ្តាលឲ្យរថយន្តហាយលេនឌ័រ រេចង្កូតទៅបុកនឹងរថយន្តឡិចសីុសមួយគ្រឿងទៀត ពេញទំហឹង បណ្តាលឲ្យរងកាខូចខាយ៉ាងដំណំទាំងសងខាង ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការ៍នេះកើតឡើងកលពីវេលាម៉ោង ១០ នឹង ២០នាទីយប់ ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខការ៉ាស់សាំង PTT តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។
loading...
តាប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6472 បើកបរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងផ្លូវបំរុងចូលចាក់សាំង ខណៈនោះក៏មានរថយន្តតាកូម៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-6709 បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកគូទរថយន្តហាយលេនឌ័រ បណ្តាលឲ្យរថយន្តហាយលេនឌ័រ ជ្រុលទៅបុកនឹងរថយន្តឡិចសុីសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2 AK-0759 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យរងរការខូចខាតយ៉ាងដំណំដូចគ្នា ចំណែករថយន្តតាកូម៉ាបានបើករត់គេចខ្លួនចេញពិីកន្លែងកើតហេតុបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ បានចុះមកដល់ ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ រងចាំធ្វើកាដោះស្រាយគ្នានៅពេលក្រោយ៕
រថយន្តតាកូម៉ាបើកមិនប្រយ័ត្ន ទៅបុកគូទរថយន្តហាយលេនឌ័រ រេចង្កូតទៅបុកនឹងរថយន្តឡិចសុីសមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ រួចបើករត់បាត់ រថយន្តតាកូម៉ាបើកមិនប្រយ័ត្ន ទៅបុកគូទរថយន្តហាយលេនឌ័រ រេចង្កូតទៅបុកនឹងរថយន្តឡិចសុីសមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ រួចបើករត់បាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.