មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនជាតិចិនបេីករថយន្តស៊េរីទំនេីប​ លឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់


ភ្នំពេញ៖​ បុរសជនជាតិចិនសង្ស័យស្រវឹង​ បេីករថយន្តស៊េរីទំនេីប​ នីសាន់មួយគ្រឿង បត់ស្ដាំបួងចង្កូតមិនទាន់​ ជ្រុលបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបាក់អស់មួយកង់​ ចំណែករថយន្តរងការខូចខាតខ្ទេចអស់មួយចំហៀងមុខខាងឆ្វេង​បែកកង់ បាក់យ៉ាន់ទៅមុខលែងរួច​ សំណាងមិនមានអ្នករងបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ២៨៩ កែងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុ​ គេឃើញរថយន្តស៊េរីទំនេីបម៉ាក NISSAN-X-TRAIL ស៊េរីទំនើប ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2-AX-8671​ បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវ ៥២៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបត់ស្តាំដៃមកផ្លូវ ២៨៩ ឆ្ពោះទៅទិសខាងត្បូង បួងចង្កូតមិនទាន់ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង ​បាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំមួយចំហៀងខាងឆ្វេងផ្នែកខាងមុខ និងបែកយ៉ាន់ធ្លាយសំបកកង់ទៅមុខលែងរួច​ ចំណែកអ្នកបេីកបរបានគេចខ្លួនបាត់ស្រមោល​ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ធ្វើការទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក មកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុក រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់​៕
ជនជាតិចិនបេីករថយន្តស៊េរីទំនេីប​ លឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ជនជាតិចិនបេីករថយន្តស៊េរីទំនេីប​ លឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.