មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ត ឡិចសុីស GS-300 បើកបោះពួយទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ៣ ផ្ទាំង រថយន្តវិលមួយជុំខ្ទេចមួយកំណាត់មុខទៅលែងរួច

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស GS-00 មួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ បណ្ដាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៣ កង់ រថយន្តបង្កវិលមុខជុំ ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០ នាទីយប់ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតនិងរង្វង់មូលចោមចៅប្រមាណជា ១០០ម៉ែត្រ ក្នុងភូមិជីសាក់សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក ឡិចសុីស GS-300 ពណ៌ ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9108 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ សហពន្ធ័រុស្សី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន ៣ កង់ រថយន្តបង្កវិលមួយជុំខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្ត ឡិចសុីស GS-300 បើកបោះពួយទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ៣ ផ្ទាំង រថយន្តវិលមួយជុំខ្ទេចមួយកំណាត់មុខទៅលែងរួច រថយន្ត ឡិចសុីស GS-300 បើកបោះពួយទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ៣ ផ្ទាំង រថយន្តវិលមួយជុំខ្ទេចមួយកំណាត់មុខទៅលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.