មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីរូបស្រស់ម្នាក់អង្គុយយំ ខណៈជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្ដាលឲ្យរងរបួស

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ជិះម៉ូតូ ហុងដាស្គុបពីមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងបុករងរបួសជើងម្ខាង រួចអង្គុយស្រីយំគួរឲ្យសង្វេគ កាលពីវេលាម៉ោង ៩ នឹង ៣០ នាទីយប់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ១៨២ កែងនឹងផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-1706 តាមបណ្ដោយផ្លូវ ២៥៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-6981 ជិះដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ បានបុកម៉ូតូស្គុបពីពេញទំហឹង បណ្ដាលឲ្យនារីរងគ្រោះដួលបោកនឹងថ្នល់រងរបួសជើងម្ខាង អង្គុយយំគួរឲ្យសង្វេក ត្រូវបានមិត្តភក្តិនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
នារីរូបស្រស់ម្នាក់អង្គុយយំ ខណៈជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្ដាលឲ្យរងរបួស នារីរូបស្រស់ម្នាក់អង្គុយយំ ខណៈជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្ដាលឲ្យរងរបួស Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.