មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្ត RANGEROVER លឿនពេក ជ្រុលទៅបុករថយន្តស៊េរីទំនេីប រងការខូចខាត ព្យាយាមបេីករត់ ត្រូវនគរបាលឃាត់បានមកវិញ

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹង បេីករថយន្តម៉ាក RANGEROVER ក្នុងល្បឿនលឿនបួងចង្កូតបត់មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាក ALPHARD​ ពេញទំហឹងបណ្តាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ៧ ខែ តុលា​ ឆ្នាំ ២០១៩​ នៅចំណុចផ្លូវលេខ ២៧៦ កែងផ្លូវលេខ ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី ២​ ខណ្ឌចំការមន​ ហេីយរថយន្តបង្កបានព្យាយាមបេីករថយន្តរហូតទៅដល់ចំណុចមុខមជ្ឈមណ្ឌលរ៉ុក ក៏ត្រូវនគរបាលឃាត់ជាប់តែម្តង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាក ALPHARD​ ពណ៌ស ​ពាក់ស្លាកលេខ ភ្នំពេញ 2BC-8958 តាមបណ្តោយផ្លូវលេខ ១៤៣​ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្ត RANGEROVER​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ BG-2678 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា តាមបណ្តោយផ្លូវលេខ ២៧៦​ ក្នុងទិសដៅពីកេីតទៅលិច ហេីយបានបត់បួងចង្កូតទៅត្បូង ក៏ជ្រុលទៅបុករថយន្តម៉ាក ALPHARD ​ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សាក្សីដដែលបានបន្តថា​ បន្ទាប់ពីកេីតហេតុ រថយន្តបង្កបានព្យាយាមបេីករថយន្តរហូតទៅដល់មុខមជ្ឈមណ្ឌលរ៉ុក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទេីបនគរបាលដេញឃាត់បានតែម្តង។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕
បើករថយន្ត RANGEROVER លឿនពេក ជ្រុលទៅបុករថយន្តស៊េរីទំនេីប រងការខូចខាត ព្យាយាមបេីករត់ ត្រូវនគរបាលឃាត់បានមកវិញ បើករថយន្ត RANGEROVER លឿនពេក ជ្រុលទៅបុករថយន្តស៊េរីទំនេីប រងការខូចខាត ព្យាយាមបេីករត់ ត្រូវនគរបាលឃាត់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.