មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកាមរីលឿនពេក បុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាត១កង់មកកណ្តាលផ្លូវ រងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បេីករថយន្តកាមរីមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីជួរមួយកង់មកកណ្តាលផ្លូវ ចំណែករថយន្តបង្ក បែកកង់ទៅមុខលែងរួច រីឯម្ចាស់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែវនិងផ្លូវ១៩៣ ក្នុងសង្កាត់ទូលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង។
loading...
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាកកាមរីពណ៌កណ្ដុរប្រមេះមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2U-2727
បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគខ្ទាតចេញពីជួរមួយកង់ ដល់ពាក់កណ្ដាលផ្លូវ ចំណែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អម្ចាស់រថយន្តមិនមានរងរបួស រួចរត់គេចខ្លួនបាត់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ ទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ នៃស្នងការនគរបាល រាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
បើករថយន្តកាមរីលឿនពេក បុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាត១កង់មកកណ្តាលផ្លូវ រងការខូចខាត បើករថយន្តកាមរីលឿនពេក បុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាត១កង់មកកណ្តាលផ្លូវ រងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.