មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើដើមឈើ មិនទាន់ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើដើមឈឺ ស្លាប់យ៉ាងអាណោចអាធ័ម នៅមុខមន្ទីរពេទ្យព្រះកេតុមាលា កាលពីវេលាម៉ោង ០៣ នឹង ១០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ៤៧ កែងផ្លូវ ៨៨ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាបប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យប្រមាណជាង ៤០ឆ្នាំ ដើរចុះដើរឡើង ពីបីថ្ងៃហើយ នៅកន្លែងកើតហេតុ លុះមកដល់ថ្ងៃកើតហេតុខាងលើ មិនដឹងថាគាត់មានវិបត្តិអ្វីនោះទេ បានយកខ្សែចង-ក រួចជាស្រេច ហើយដើរសំដៅមកកន្លែងកើតហេតុ រួចឡើងលើដើមឈើភ្លាមៗ ក៏បានក្មេងពីរទៅបីនាក់មកចាប់ និងជួយឃាត់ដែរ តែឃាត់មិនឈ្នះ ហើយក៏ឡើងទៅលើដើមឈើ យកខ្សែចងជាប់នឹងមែកឈើទំលាក់ខ្លួនចុះក្រោមស្លាប់មួយរំពេច បង្កមានការភ្ញាក់ផ្អើលដល់អ្នកឃើញហេតុការណ៍ ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បន្ទាប់ពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះហើយ សមត្ថកិច្ចបានបញ្ជាក់ថា​ ជនរងគ្រោះ ពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនពិតមែន រួចបន្តការស្រាវជ្រាវស្វែងរកសាច់ញាតិ ដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីខាងលើនេះសមត្ថកិច្ចមិនបានបញ្ជាក់ថា មកពីមូលហេតុអ្វីនៅឡើយទេ៕
បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើដើមឈើ មិនទាន់ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើដើមឈើ មិនទាន់ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.