មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកខឿនសួនផ្លូវ ក្រឡាប់ផ្ងារជើងឡើងច្រង៉ាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីស RX300 មួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកខឿនសួនផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រង៉ាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ នឹង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចមុខអាគារ សន្តិភាព តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-6714 បើកបរដោយបុរសម្នាក់ រួមអ្នកដំណើរ ២,៣នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកស្ដាំដៃជ្រុលទៅបុកឃឿនសួនផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្ដង រីឯអ្នកបើកបរ និងអ្នករួមដំណើររងរបួសរលាត់ខ្លួនប្រាណតិចតួច ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕
បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកខឿនសួនផ្លូវ ក្រឡាប់ផ្ងារជើងឡើងច្រង៉ាង បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកខឿនសួនផ្លូវ ក្រឡាប់ផ្ងារជើងឡើងច្រង៉ាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.