មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា បើករថយន្ដកាមរី បុកបង្គោលភ្លើងបំភ្លឺផ្លូវ ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីមួយគ្រឿង បោះពួយយ៉ាងលឿន រេចង្កូតបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យទ្រេត ១មួយដើម ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ២៧៣ កែងផ្លូវ ៥១៦ ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-2345 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ២៧៣ ក្នុងទិសដៅពីជើងទៅត្បួង ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យដាច់បង្គោលភ្លើងទ្រេត១ដើម ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ម្ចាស់គេចខ្លួនបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងស្ទូចរថយន្តយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។
សង្ស័យស្រវឹងស្រា បើករថយន្ដកាមរី បុកបង្គោលភ្លើងបំភ្លឺផ្លូវ ខូចខាតយ៉ាងដំណំ សង្ស័យស្រវឹងស្រា បើករថយន្ដកាមរី បុកបង្គោលភ្លើងបំភ្លឺផ្លូវ ខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.