មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋាន ប្រាសាទបន្ទាយក្តី

ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រាសាទបន្ទាយក្តីមានខ្លោងទ្វារចំនួន ២ សម្រាប់ចេញចូល គឺនៅទិសខាងលិចនិងទិសខាងកើត។ ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។ ប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅក្នុងសតវត្សទី១២។ ប៉ុន្តែសម័យកណ្តាលប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដែលមានវត្តនិងចេតិយជាដើម។ មានភស្តុតាងជាច្រើន ដែលនាំឱ្យមានសេចក្តីសនិដ្ឋានយ៉ាងដូចច្នេះគឺតាមរយៈការធ្វើកំណាយរកឃើញកោដ្ឋដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះ។ លើសពីនេះទៅទៀតនៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី១៩ក៏បានកត់ត្រាទុកថា មានព្រះពុទ្ធបដិមា និងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ។
loading...
សិលាចារឹកមានចំនួន៥ផ្ទាំងត្រូវបានគេប្រទះឃើញនៅក្នុងបរិវេណប្រាសាទបន្ទាយក្តី។ សិលាចារឹកចំនួន៣ត្រូវបានគេសិក្សារួចរាល់ហើយ។ នៅក្នុងអត្ថន័យនៃសិលាចារឹកទាំងនោះមាននិយាយអំពីឈ្មោះរបស់អាទិទេព អ្នកបម្រើការខាងសាសនារបស់ព្រះមហាក្សត្រជាដើម។ នៅក្នុងចំណោមសិលាចារឹកទាំងអស់មានសិលាចារឹកតែមួយគត់ដែលស្ថិតនៅក្នុងប្រាសាទរហូតដល់សព្វថ្ងៃ ចំណែកឯសិលាចារឹកផ្សេងទៀតគឺត្រូវបានគេយកមកតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។
ប្រាសាទបន្ទាយក្តីត្រូវបានរៀបចំសម្អាតដំបូងពីឆ្នាំ១៩២០-១៩២២ ដោយលោក ម៉ាឆេល (H.Marchal)និងលោកបេតធឺ (Ch.Batteur) លុះក្រោយមកត្រូវបានស្រាវជ្រាវ ដើម្បីធ្វើកំណាយនៅកន្លែងមួយក្បែរហោត្រ័យខាងជើងនៃផ្លូវចូលពីខ្លោងទ្វារទិសខាងកើតដោយគម្រោងរបស់សាកលវិទ្យាល័យសូហ្វីយ៉ា (SOFIA UNIVERSITY) មកពីប្រទេសជប៉ុននៅក្នុងឆ្នាំ២០០១។ កំណាយនេះត្រូវបានគេព្រះទះឃើញព្រះពុទ្ធបដិមាចំនួន២៧៤បំណែក ដែលត្រូវបានកប់ចោលនៅក្នុងរណ្តៅ។ ភាគច្រើននៃបំណែកបដិមាដែលរកឃើញគឺជាប្រភេទព្រះពុទ្ធរូបប្រក់នាគ ព្រះពុទ្ធទ្រង់ឈរ និងព្រះពុទ្ធខ្លះទៀតមានលក្ខណសមាធិប៉ុន្តែរូបបដិមាភាគច្រើនទាំងនោះស្ថិតនៅក្នុងសភាពបាក់បែក និងបាត់ព្រះកេស និងអ្វីដែលចាប់អារម្មណ៍បន្ថែមទៀតនោះគឺថ្មគោលព្រះពុទ្ធសាសនារាងបួនជ្រុងទ្រវែងមួយដ៏ធំមានឆ្លាក់ព្រះពុទ្ធរូបតូចៗចំនួន១០៨អង្គ ដែលត្រូវបានគេកប់នៅពីលើគេ។ បំណែករូបទាំងនេះត្រូវបានប្រមូល និងយកទៅដាក់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ប្រាសាទបន្ទាយក្តីមានកំពែងព័ន្ធជុំវិញសាងអំពីថ្មបាយក្រៀមចំនួនបីជាន់ ហើយមានខ្លោងទ្វារសាងអំពីថ្មភក់បែរមុខទៅរកទិសខាងកើតនិងខាងលិច លើកលែងតែកំពែងទី ១ នៅខាងក្រៅមានខ្លោងទ្វារចេញចូលចំនួនបួន ទិសសំខាន់ទាំងបួនដែលខ្លោង ទ្វារនីមួយៗមានកំពូលមុខបួនដូចខ្លោងទ្វារប្រាសាទតាព្រហ្ម និងខ្លោងទ្វាររាជធានីអង្គរធំ។ មានកសិន្ធុព័ន្ធជុំវិញ កំពែងទី២មានហោត្រ័យ សាលរបាំ និងអាគារបន្ទាប់បន្សំផ្សេងៗទៀត។
រមណីយដ្ឋាន ប្រាសាទបន្ទាយក្តី រមណីយដ្ឋាន ប្រាសាទបន្ទាយក្តី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:22:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.