មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តម៉ាស្តាបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តរ៉ែងរ៉ូវើ បុករងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ រួមទាំងកូនតូច បើករថយន្តមួយគ្រឿង បត់ក្រោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀត បើកដោយបុរសម្នាក់ បោះពួយយ៉ាងលឿន ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យវិលមួយជុំ រងការខូចខាតមួយចំហៀងខាងស្ដាំ តែសំណាងល្អមិនមានអ្នករបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ៤ នឹង ២០នាទីល្ងាច ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវក្រុមហ៊ុនអូអាយស៊ី ចំណុចជិតរង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
loading...

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ រួមទាំងកូនតូច បើករថយន្តម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-4815 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងត្រឡប់ក្រោយ ត្រូវបានរថយន្តរ៉ែងរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-9989 បើកដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកចំពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាស្ដាវិលមួយជុំ រងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្ក មិនព្រមឈប់ដោះស្រាយគ្នានោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវអ្នកឃើញហេតុការណ៏ ជិះដេញតាមរហូតដល់ស្តុបបឹងកក់ ហើយករាយការណ៏ប្រាប់សមត្ថកិច្ចឃាត់រថយន្ត រួមទាំងអ្នកបើកបរ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ វាស់វែងយករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។
រថយន្តម៉ាស្តាបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តរ៉ែងរ៉ូវើ បុករងការខូចខាតយ៉ាងដំណំ រថយន្តម៉ាស្តាបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តរ៉ែងរ៉ូវើ បុករងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.