មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូកង់បីឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកគ្រឿងសង្ហារឹម បុករងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់បើកត្រីចក្រយានយន្តមួយគ្រឿង ដឹកបុរសជាភ្ញៀវម្នាក់ទៀត ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តហុីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹម បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ២៩ ខែ វិច្ឆិកា គ,ស ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IA-1867 តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងមកផ្លូវ ១៩៨៦ ខណះនោះក៏មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹម ពណ៌បៃតងចាស់ ពាក់ស្លាលេខ ភ្នំពេញ 3B-4831 បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូកង់បីចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាភ្ញៀវខ្ទាតចេញពីកង់បី ប្រមាណជា១០ ម៉ែត្រ ទៅនឹងចិញ្ចើមផ្លូវរងរបួសធ្ងន់ធ្ងរ ចំណែកម្ចាស់កង់បីរងរបួសធ្ងន់ ក្រាបនៅលើកង់បី ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបានប្រមាណជិត ៣០០ម៉ែត្រ ត្រូវអ្នកឃើញហេតុការណ៍ដេញចាប់បានទាំងតែកុង និងរថយន្តរួចប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើកម៉ូតូកង់បីឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកគ្រឿងសង្ហារឹម បុករងរបួសធ្ងន់ពីរនាក់ បើកម៉ូតូកង់បីឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តដឹកគ្រឿងសង្ហារឹម បុករងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.