មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តមួយគ្រឿងមិនចាំម៉ាក បើកបុករថយន្តឡិចសុីសពីក្រោយ វិលដូចកន្តេះឡង់ ទៅបោកនឹងថូផ្កាមុខផ្ទះអ្នកភូមិបែករាយពេញផ្លូវ ឯរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តមិនចាំម៉ាកបើកបុករថយន្តលុចស៊ីស RX300 មួយគ្រឿង ពីក្រោយវិលជាច្រើនជុំ ទៅប៉ះនឹងខឿនចិញ្ចើមផ្លូវផ្ទះអ្នកភូមិ និងថូផ្ការមុខបែករាយប៉ាយពេញផ្លូវ រួចរថយន្តបង្កបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោងម៉ោង ១ នឹង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ផ្លូវ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមការរៀបរាប់ពីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស RX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6472 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន បានបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរបស់វិលជាច្រើនជុំ ហើយបោកនឹងខឿនចិញ្ចើមផ្លូវមុខផ្ទះអ្នកស្រុក និងថូផ្កាបែកអស់ជាច្រើន រាយពេញផ្លូវ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច រីឯរថយន្តបង្កបើករត់គេចបាត់ស្រមោល។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំដោះជាមួយខាងម្ចាស់ផ្ទះនៅពេលក្រោយ៕
រថយន្តមួយគ្រឿងមិនចាំម៉ាក បើកបុករថយន្តឡិចសុីសពីក្រោយ វិលដូចកន្តេះឡង់ ទៅបោកនឹងថូផ្កាមុខផ្ទះអ្នកភូមិបែករាយពេញផ្លូវ ឯរថយន្តខូចខាតយ៉ាងដំណំ រថយន្តមួយគ្រឿងមិនចាំម៉ាក បើកបុករថយន្តឡិចសុីសពីក្រោយ វិលដូចកន្តេះឡង់ ទៅបោកនឹងថូផ្កាមុខផ្ទះអ្នកភូមិបែករាយពេញផ្លូវ ឯរថយន្តខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.