មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកមិនប្រយ័ត្ន បុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនដូចហោះ មកដល់ផ្លូវបែកជាបូនមិនបង្អង់ល្បឿន បណ្តាលឲ្យជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០ នឹង ៣០យប់ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវលេខ ១៩៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក SCION ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-9786 តាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបូន ក៏មានរថយន្ត camary ហាយព្រីត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-2489 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្ត SCION បញ្ឆិតផ្នែកខាងមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តហាយព្រីតមិនទាន់អស់ល្បឿន បានបន្តទៅមុខប្រមាណជា ២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ទៅមុខលែងរូច សំណាងល្អមិនបង្កឲ្យមានអ្នករងបួស។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងស្ទូចរថយន្តយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ។
បើករថយន្តលឿនពេកមិនប្រយ័ត្ន បុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំ បើករថយន្តលឿនពេកមិនប្រយ័ត្ន បុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.