មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យស្រវឹងស្រា ជិះម៉ូតូជ្រុលទៅបុកទ្រូងផ្លូវ ខ្ទាតម៉ូតូចូលរថយន្តកិនជាប់

ភ្នំពេញ​៖ ​បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូលឿនពេក ជ្រុលទៅបុកខឿនផ្លូវដួលរងរបួសបែកមុខ ចំណែកម៉ូតូខ្ទាតទៅចូលក្រោមរថយន្តកិនរងការខូចខាត។
ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២០ ខែ វិច្ឆិកា​ ឆ្នាំ ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ខាងកេីត​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាក FUSO ប្រភេទរថយន្តស្ទូច​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3D-1413 ធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូម៉ាក PSX ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1FX-2577 ធ្វេីដំណេីរស្របជាមួយរថយន្ត មកពីក្រោយ ហេីយព្យាយាមវ៉ា​ ខាងឆ្វេង ភ្លាមនោះក៏ជ្រុលទៅបុកខឿនផ្លូវ បណ្តាលអោយដួលរងរបួសបែកមុខ ចំណែកម៉ូតូខ្ទាតចូលក្រោមរថយន្ត កិនអូសប្រហែល ៥ម៉ែត្រ រងការខូចខាត។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែង យកទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដេីម្បីរងចាំដោះស្រាយតាមច្បាប់៕
សង្ស័យស្រវឹងស្រា ជិះម៉ូតូជ្រុលទៅបុកទ្រូងផ្លូវ ខ្ទាតម៉ូតូចូលរថយន្តកិនជាប់ សង្ស័យស្រវឹងស្រា ជិះម៉ូតូជ្រុលទៅបុកទ្រូងផ្លូវ ខ្ទាតម៉ូតូចូលរថយន្តកិនជាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.