មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តរ៉េហ្វ័រលឿនដូចហោះ ជ្រុលទៅបុកគូទថយន្តកាមរីឆ្លាម រួចបើករត់ចូលក្នុងផ្ទះធ្វើព្រងើយ


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តរ៉េហ្វ័រមួយគ្រឿងលឿនដូចហោះ ជ្រុលចង្កូតទៅបុកគូទរថយន្តកាមរីឆ្លាម ខ្ទេចផ្នែកខាងមកក្រោយស្ទើរទាំងស្រុង រួចរថយន្តបង្កព្យាយាមបើកលើរត់មកចូលក្នុងផ្ទះចាក់សោរពីក្រៅធ្វើមិនដឹង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ២០ នាទីយប់ ថ្ងៃទី ៥ ខែ វិច្ឋិកា ឆ្នាំ ២០១៩ ស្ថិតតនៅចំណុចមុខមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-4551 ដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿន ខណៈភ្លើងស្តុបនៅខាងមុខ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់រ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8413 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នាមកពីក្រោយ ក្នុងល្បឿនលឿនដូចហោះ បានជ្រុលចង្កូតទៅបុកគូទរថយន្ត កានរីឆ្លាម ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្ត កាមរី ឆ្លាមខូចខាតផ្នែកខាងក្រោយ ស្ទើរទាំងស្រុង សំណាងល្អមិនមានអ្នកណារងរបួស ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅដោះស្រាយនោះទេ បានព្យាយាមបើករត់ ត្រូវបានអ្នកឃើញហេតុការណ៍ និងកម្លាំងប្រជាការពារ ខណ្ឌសែនសុខ ធ្វើការដេញរហូតមកដល់ចំណុចផ្ទះលេខ ២៧ ផ្លូវ ២៦៥ ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រួចបើកចូលផ្ទះចាក់សោរពីក្រៅ ធ្វើមិនដឹង បន្ទាប់មកប្រជាការពារខណ្ឌសែនសុខ បានរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះដល់មកភ្លាមៗ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ ក៏មានខាងតំណាងភាគីរថយន្តបង្កចេញមកធ្វើការដោះស្រាយជាមួយខាងម្ចាស់រថយន្តរងគ្រោះ រយៈពេលជិតពីរម៉ោងមិនអាចចរចាគ្នាត្រូវ ទើបសមត្ថកិច្ចជំនាញខណ្ឌសែនសុខ បានយករថយន្តមកអូសរថយន្តបង្ក និងរថយន្តរងគ្រោះទៅអធិការនគរបាល ខណ្ឌសែនសុខ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
បើករថយន្តរ៉េហ្វ័រលឿនដូចហោះ ជ្រុលទៅបុកគូទថយន្តកាមរីឆ្លាម រួចបើករត់ចូលក្នុងផ្ទះធ្វើព្រងើយ បើករថយន្តរ៉េហ្វ័រលឿនដូចហោះ ជ្រុលទៅបុកគូទថយន្តកាមរីឆ្លាម រួចបើករត់ចូលក្នុងផ្ទះធ្វើព្រងើយ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.