មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បេីករថយន្ត RAV4 លឿនពេកមិនប្រយ័ត្ន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងប្រុសស្រីជាច្រើននាក់ទៀត សង្ស័យស្រវឹងស្រា បើករថយន្ត RAV4 ក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ វៀចអស់ ១ កង់ រថយន្តបង្កព្យាក្រឡាប់ផ្ងារជេីងច្រង៉ាង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរនិងប្រុសស្រីជាច្រើននាក់ទៀត បើករថយន្តម៉ាក RAV4 មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AG-7501 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ វៀចអស់ ១កង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជេីងច្រង៉ាង ភ្លាមៗនោះអ្នកបើកបរ និងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បេីករថយន្ត RAV4 លឿនពេកមិនប្រយ័ត្ន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង បេីករថយន្ត RAV4 លឿនពេកមិនប្រយ័ត្ន ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.