មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹង ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយម៉ូតូ ២គ្រឿង បានបុកគ្នាពេញទំហឹង ហើយខ្ទាតទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង និង ៣នាក់ទៀត របួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកឃើញហេតុការណ៍ កាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ២០A ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនរងគ្រោះដែលស្លាប់នៅនិងកន្លែងមានឈ្មោះ ផាត់ សុផា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបបជាងសំណង់ មានទីលំនៅក្នុងភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
loading...


តាមសម្ដីជនរងគ្រោះដែលរបួសស្រាលបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក ស៊ុយសុគី និក មួយគ្រឿងឌុបគ្នា២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០A ទិសដៅពីលិចមកកើត ខណៈពេលនោះក៏មានម៉ូតូ២គ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបុកគ្នាយ៉ាងពេញទំហឹងខ្ទៀតមកប៉ះម៉ូតូរបស់គាត់ម៉ាក និច រងរបួសស្រាលទាំង២នាក់ ប៉ុន្តែអកុសលភាគីម៉ូតូ២គ្រឿងដែលបុកគ្នាពេញទំហឹងនោះ មានបុរសម្នាក់ដែលត្រូវជាសាច់ញាតិបានបែកក្បាលស្លាប់ភ្លាមៗ និងភាគីម្ខាងទៀតរងរបួសធ្ងន់ ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕
ម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹង ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៣នាក់ ម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹង ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.