មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្ន ព្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងច្រង៉ាង ឆ្លងចរន្តហុយផ្សែងខ្មួលខ្មាញ់ ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់

ភ្នំពេញ៖ ស្ត្រីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកបេលីមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងច្រង៉ាងឆ្លងចរន្តចេញជាផ្សែងហុយខ្មួលខ្មាញ់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ ១ គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលភ្លាមៗតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចស្តុបក្តីពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
loading...

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក បេលី ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ 2AY-5666 ធ្វើទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ ១កង់ ចំណឺករថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងឡើងលើ ខ្ទេចផ្នែកខាងមុខ និងដាច់កង់ម្ខាង ហើយឆ្លងចរន្តអគ្គិសនី ចេញជាផ្សែងហុយខ្មួលខ្មាញ់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហៅរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។សំណាងល្អម្ចាស់រថយន្តបានលូនចេញមកក្រៅមិនបណ្ដាលឲ្យរងរបួស។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តមិនប្រយ័ត្ន ព្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងច្រង៉ាង ឆ្លងចរន្តហុយផ្សែងខ្មួលខ្មាញ់ ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ បើករថយន្តមិនប្រយ័ត្ន ព្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងច្រង៉ាង ឆ្លងចរន្តហុយផ្សែងខ្មួលខ្មាញ់ ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:25:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.