loading...
កោះរ៉ុងគឺជាកន្លែងដ៏ល្អមួយដើម្បីបន្ធូរអារម្មណ៍។ ការធ្វើដំណើរទៅកោះរុងត្រូវចំណាយពេលពីរម៉ោង ឬច្រើនជាងនេះ ពីដីគោកក្នុងក្រុងព្រះសីហនុប្រទេសកម្ពុជា។ ចាប់ពីខែ ធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភៈ។ ក្រៅពីនេះទៀត កោះរុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។
ផែកាណូតកើន ១១ កន្លែង បឹងហ្គាឡូ ២៧ កន្លែង ផ្ទះសំណាក់ ៣៥ កន្លែង និងមានសណ្ឋាគារ។ ក្រុមហ៊ុនមីលីនៀមហ្គ្រុប របស់បរទេស និងក្រុមហ៊ុនរ៉ូយ៉ាល់ហ្គ្រុប មានគំរោងអភិវឌ្ឍរួម ដើម្បីផ្លាស់ប្ដូរមុខមាត់កោះនេះអោយទៅជាទីរមណីយដ្ឋាននិងរីសតប្រណីត។ ទីរមណីយដ្ឋាន និងរីសតប្រណីត ជាកោះសង្សារ។ កោះនេះនឹងត្រូវបានអភិវឌ្ឍក្នុងរយៈពេលលើសពី ២០ឆ្នាំ។ ប្រទេសកម្ពុជាមានសមុទ្រស្អាតៗ និងពោរពេញទៅដោយជីវិតក្នុងសមុទ្រចំរុះ។ គេឃើញមានផ្កាថ្មដុះនៅជុំវិញកោះរ៉ុង និងកោះរ៉ុងសន្លឹម។ ទោះបីយ៉ាងណា មុននឹងចេញដំណើរភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថា ដំណើរកម្សាន្តមានភាពរលូនល្អ។ សម្រាប់សំបុត្រជិះទូកទៅ កោះរុង មានពីរប្រភេទគឺទូកលឿនម្នាក់ ១៥ ដុល្លារ និងទូកឈើតម្លៃ ១០ ដុល្លារ។
រមណីយដ្ឋានកោះរ៉ុង ........
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:48:00 PM
Rating:

No comments: