មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង ផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងដោយមិនដឹងមូលហេតុ ផ្អើលដល់សមត្ថកិច្ច ចុះជួយអន្តរាគមន៍ យករថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ចំនួន ៤ គ្រឿង ទើបរលត់ទៅវិញ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០ នាទីយប់ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវជាតិលេខ ៥ នៅចំណុចច្រកចូលផ្សារច្រាំងចំរេះ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ។
loading...

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើនេះ គឺម្ចាស់ផ្ទះទាំងក្មេងទាំងចាស់ទាំងអស់ចំនួន ៥ នាក់ ខ្លះសំរាកនៅខាងក្រោម ខ្លះទៀតសំរាកនៅខាងលើ យ៉ាងលង់លក់ក្នុងដំណេក លុះពេលដល់ម៉ោងកើតហេតុខាងលើនេះ ក៏ស្រាបតែមានអគ្គីភ័យឆាបឆេះចេញមកពីខាងក្រោយ នៃជាន់ទី ១ ជាប្រភេទផ្ទះឈើលើថ្មក្រោម បង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច តេទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះភ្លាមៗ រួចហើយស្រែកអោយអ្នកជិតខាងជួយយកបំពុងពន្លត់អគ្គីភ័យ បាញ់ទប់ស្កាត់មួយជំហ៊ានសិន រងចាំខាងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង មកបាញ់ទប់ស្កាត់បានទាន់ពេលវេលា ដោយមិនបានរាលដាលទៅផ្ទះបងប្អូនដទៃទៀតនោះទេ ចំណែកឯផ្ទះជាន់ទីមួយ ជាប្រភេទឈើនោះគឺឆេះអស់ទាំងស្រុងតែម្តង ហើយមូលហេតុដែលបង្កអោយមានអគ្គីភ័យកើតឡើង គឺមកពីទុស្សេខ្សែភ្លើង

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុ អគ្គីភ័យបានរលត់អស់ទាំងស្រុង នៅវេលាម៉ោង ២ នឹង ០០ នាទីយប់ ថ្ងៃដដែល។
អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង ផ្អើលសមត្ថកិច្ចទាំងយប់ អគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង ផ្អើលសមត្ថកិច្ចទាំងយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.