មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋាន អាងកំពីងពួយ

ខេត្តបាត់ដំបង៖ អាងកំពីងពួយ គឺជារមណីដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិស្ថិតនៅប៉ែកខាងលិច នៃទីរួមខេត្ដបាត់ដំបងដែលបាន កសាងឡើងក្នុងសម័យប៉ុលពតដោយកំលំាងមនុស្សសុទ្ឋសាធ។ វាស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ៥ ដោយប្រើរយះពេលប្រហែល ៤៥នាទី ទៅ១ម៉េាង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
កំពីងពួយ គឺជាឈ្មោះរុក្ខជាតិទឹកម្យ៉ាងដែលអាចយកទៅទទួលទានបាន។ រមណីយដ្ឋាននេះ ជាឆាកសោកនាដកម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយប្រជាជនខ្មែររាប់មឺុននាក់។ ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកំលាំងមនុស្សសុទ្ធសាធ ប្រើចបកាប់ដី និងរែកដោយបង្គី ហើយស្ថាបនិកទាំងនោះភាគច្រើន បានបាត់បង់ជីវិតអស់ទៅហើយ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
អាងកំពីងពួយស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលមានបណ្ដោយ ៦០០០ម. និងទទឹង ១៩០០ម. អាចផ្ទុកទឹកបាន ១១០,០០០,០០០ម៣ (មួយរយដប់លានម៉ែត្រគូប) នៅរដូវវស្សា ដែលជាប្រភពទឹកសំរាប់វិស័យ កសិកម្ម។ ទីតាំង និងទិដ្ឋភាពគួរអោយគយគន់នៃអាងកំពីងពួយ គឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញព័ទ្ធទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរណ៍ ជិះទូក ស្ទូចត្រី និងមុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរណ៍ អាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធបានយ៉ាងល្អប្រសើរ។ ទ្វារទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរ គ្រប់រដូវ។
រមណីយដ្ឋាន អាងកំពីងពួយ រមណីយដ្ឋាន អាងកំពីងពួយ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.