មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូូតូលឿនដូចហោះ ជ្រុលទៅបុកគំរបលូ ផ្លោងជាង ១០ម៉ែត្រ បាក់កស្លាប់នៅកន្លែង

ភ្នំពេញ៖ ស្រ្តីម្នាក់ជិះម៉ូតូចេញពីស្រុកក្នុងគោលបំណងទៅភ្នំពេញ ស្រាប់តែទៅបុក គម្របលូបណ្តាលឲ្យដួល បោកក្បាលបាក់កស្លាប់យ៉ាងអណោចអធម៌ កាលពីវេលា ម៉ោង១០និង៤០នាទី យប់ ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ 6A ស្ថិតនៅខាងជើងច្រកចូលវិមានឈ្នះ ឈ្នះ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សពជនរងគ្រោះមានឈ្មោះ អុី តូច ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់ នៅបន្ទប់ជួល ផ្លូវ១៩៣ ជិតអគ្គីសនីទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅភូមិថ្ម ឃុំមៀន ស្រុកអូររាំងឪ ខេត្ត ខេត្តត្បូងឃ្មុំ ដោយជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1HV.6911 ។
loading...
យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងយ៉ាងលឿនធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6Aទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បាន វ៉ារថយន្តមួយគ្រឿង ក៏ស្រាប់តែ ជ្រុលទៅបុកគម្របលូបណ្តោយឲ្យផ្លោងជនរងគ្រោះខ្ទាតប្រហែល១០ម៉ែត្រ បោកក្បាលនិងថ្នល់បាក់កស្លាប់ភ្លាមៗតែម្ដង ។
បើតាមសម្តីអ្នកនៅជិតខាងជនរងគ្រោះបានឲ្យដឹងថាដំបូងឡើយស្រ្តីខាង (ជនរងគ្រោះ)បានចេញពីផ្ទះបស់គាត់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងមកភ្នំពេញទៅកន្លែងស្នាក់នៅ តែកម្មអកុសលក៏ដួលម៉ូតូស្លាប់យ៉ាងអណោចអធម៌បែបនេះទៅវិញ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើកំណត់ហេតុនិងប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំនើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានជ្រោយចង្វាររងចាំសាច់ញ្ញាតិយកឯកសារមកនិងប្រគល់ជូនវិញ។
ជិះម៉ូូតូលឿនដូចហោះ ជ្រុលទៅបុកគំរបលូ ផ្លោងជាង ១០ម៉ែត្រ បាក់កស្លាប់នៅកន្លែង ជិះម៉ូូតូលឿនដូចហោះ ជ្រុលទៅបុកគំរបលូ ផ្លោងជាង ១០ម៉ែត្រ បាក់កស្លាប់នៅកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:58:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.