មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តម៉ាស្ដាស្លាកលេខរដ្ឋ ព្រលះក្បាលព្រួញចែកផ្លូវបាក់ ២កង់

ភ្នំពេញ៖ បុរសម្នាក់ដំណើរនិងបុរសម្នាក់បើករថយន្តមួយគ្រឿងសង្ស័យស្រវឹងស្រាបើកបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពញទំហឹងបណ្ដាលរងការខូចខាតរថយន្តបែកកង់និងខូចយ៉ាន់ទៅមុខលែងរួចតែសំណាងល្អមិនមានអ្នករបួស។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃសៅរិ៏ទី២៨ខែធ្នូឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩កែងនិងផ្លូវ៥២៨ក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតទំនងជាស្រវឹងស្រាបើករថយន្តម៉ាស្ដាពណ័សពាក់ស្លាកលេខរដ្ឋ 06-2-0279 ធ្វើដំណើរពីជើងទៅត្បូងបោះពួយក្នុងល្បឿនលឿនខណៈមកចំនុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់២កង់រថយន្តបង្ករបែកកង់មុខខាងឆ្វេងនិងយ៉ាន់ទៅមុខលែងរួច ឯម្ចាស់រថយន្តនិងបក្យពួកបានទុករថយន្តចោលគេចខ្លួនបាត់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចសមត្ថកិច្ចមូលទាក់ទងជំនាញមកវាស់វែងស្ទូចរថយន្តបង្ករទៅកាន់ការិយាល័យផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
រថយន្តម៉ាស្ដាស្លាកលេខរដ្ឋ ព្រលះក្បាលព្រួញចែកផ្លូវបាក់ ២កង់ រថយន្តម៉ាស្ដាស្លាកលេខរដ្ឋ ព្រលះក្បាលព្រួញចែកផ្លូវបាក់ ២កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:11:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.