មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់បើករថយន្តតូយូតាព្រូស បុកទ្រូងផ្លូវ បាក់-កស្លាប់ក្នុងរថយន្តគួរឲ្យរន្ធត់

ភ្នំពេញ : បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីបើករថយន្តម៉ាកព្រូស យ៉ាងលឿនទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្តុបមេភ្លើង ផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ ៣៦០ ក្នុងសង្កាត់ បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនរងគ្រោះដែលស្លាប់មានឈ្មោះ តាំង វាសនា អាយុ៣២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនជាមួយឪពុកមា រស់នៅបច្ចុប្បន្នផ្ទះលេខ2HB ផ្លូវលេខ201R សង្កាត់ ទូលសង្កែ ខណ្ឌឬស្សីកែវ។
loading...
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y.7332បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ៣៦០ ទឹសដៅពីលិចទៅកើត ខណៈមកដល់ចំណុចស្តុបកែងនិងផ្លូវព្រះមុនីវង្សក៏បត់ឆ្វេងដៃមិនបង្អង់ លឿនពេកក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តដាច់ចង្កូតបោកផ្ទប់ដើមទ្រូងបណ្ដាលឱ្យគាត់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ខណះនោះក៏មានយុវជនប្រុសមួយស្រីមួយបាន រក្សាទ្រព្យសម្បត្តិរបស់គាត់បានទាំងលុយនិងទាំងទូរស័ព្ទ ។ លុយរបស់ជនរងគ្រោះជិត ៤ពាន់ដុល្លារនិងទូរស័ព្ទ ២គ្រឿង រក្សាទុកឲ្យក្រុមគ្រួសារសាច់ញាតិយកទៅវិញ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដឹកយកទៅតំកល់ទុកនៅវត្តទួលអស់លោកហៅវត្តទួលសង្កាត់គីឡូូម៉ែត្រលេខ៦ធ្វើបុណ្យតាមប្រពៃណី។
បុរសម្នាក់បើករថយន្តតូយូតាព្រូស បុកទ្រូងផ្លូវ បាក់-កស្លាប់ក្នុងរថយន្តគួរឲ្យរន្ធត់ បុរសម្នាក់បើករថយន្តតូយូតាព្រូស បុកទ្រូងផ្លូវ បាក់-កស្លាប់ក្នុងរថយន្តគួរឲ្យរន្ធត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:57:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.