មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋាន អាងជីងចក់

ខេត្តប៉ៃលិន គឺជាទឹកដីមួយនៅភាគខាងលិច ដែលសម្បូរទៅដោយរមីណដ្ឋានធម្មជាតិ ព្រៃ ភ្នំ ទឹកជ្រោះ ក៏ដូចជាតំបន់កំសាន្តដែលមានទេសភាពលក្ខណៈបែបធម្មជាតិជាច្រើនកន្លែង។ រមណីយដ្ឋានអាងជីងចក់ គឺជាកន្លែងទេសចរណ៍មួយនៅក្នុងខេត្តប៉ៃលិន ដែលស្ថិត​នៅ​ក្បែរ​ជើងភ្នំ​ខៀវ ក្នុងភូមិ​អូរ​ច្រា​កើត សង្កាត់​ប​យ៉ា​ខា ទួល​ល្វា ក្រុងប៉ៃលិន ដោយធ្វើរដំណើរប្រមាណ ៤គីទ្បូម៉ែត្រពីទីក្រុង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សម្រាប់ផ្លូវឆ្ពោះទៅកាន់ អាងជីងចក់ ពោរពេញទៅដោយដីចំការដែលមានដំណាំហូបផ្លែជាច្រើន ដាំជាប់ៗគ្នារបស់ប្រជាជននៅក្នុងតំបន់នោះ។ ជាពិសេសទៅទៀត បងប្អូនអាចគយគន់ទេសភាពលក្ខណៈធម្មជាតិខៀវស្រស់នៅតាមតំបន់ភ្នំខៀវបានផងដែរ។
loading...
រមណីយដ្ឋានអាងជីងចក់ ហ៊ុមព័ទ្ធទៅដោយបឹងជុំវិញ ដែលមានសណ្ឋានដូចជាកូនកោះមួយនៅកណ្តាលបឹង។ បងប្អូនអាចធ្វើដំណើរទៅកាន់ទៅនោះបាន ដោយគ្រាន់តែដើរកាត់ស្ពានឈើដែលគេសាងសង់រួច។
អាងជីងចក់ ក៏មានសួន​ច្បារ​ផ្កា​ចំរុះ​ពណ៌​ផងដែរ គួបផ្សំជាមួយនឹងដើមឈើមួយចំនួន បានក្លាយទៅជាកន្លែងថតរូបលក្ខណៈធម្មជាតិដ៏ល្អមួយសម្រាប់បងប្អូនដែលពេញនិយមថតរូបអនុស្សាវរីយ៍។ លើសពីនេះទៅទៀត ក៏មានទូកសម្រាប់ឲ្យបងប្អូនជិះលេងជុំវិញអាងទឹកនោះផងដែរ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
នៅទីនោះក៏មានកន្លែងអង្គុយលេងសម្រាប់អ្នកមកទស្សនាផងដែរ ក៏ប៉ុន្តែមិនទាន់មានសេវាកម្មបម្រើម្ហូបអាហារនៅទ្បើយទេ ដូចនេះគួរតែរៀបចំបាយទឹកមកពីខាងក្រៅឲ្យហើយ សម្រាប់អ្នកដែលមានបំណងចង់បរិភោគនៅទីនោះ។
រមណីយដ្ឋាន អាងជីងចក់ រមណីយដ្ឋាន អាងជីងចក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.