loading...
បច្ចុប្បន្ន គេឃើញមាន ព្រះត្រឡែងកែងថ្មី ដែលមានទំហំតូចជាងមុន និងសំណល់ព្រះបាទា ៨ ដែលបន្សល់ទុកពីព្រះត្រឡែងកែងដើម ដែលតាមឯកសារពង្សាវតារ គឺត្រូវបាន ស្ដេចសត្ថាទី ១ បញ្ជាឲ្យគេគាស់រំលើងយកទៅចោលក្នុងទឹកទន្លេឯពាមលង្វែក ព្រោះត្រូវអំពើសង្ឃសៀម ២ អង្គ ហើយក៏ជាហេតុបណ្ដាលឲ្យបារមីឃុំគ្រងការពារបន្ទាយលង្វែក សាបរលាបរហូតដល់ទ័ពសៀមវាយបន្ទាយដ៏ធំ និងមាំចុងក្រោយបំផុតរបស់ខ្មែរបែកនៅចុង ស.វ. ទី ១៦ (គ.ស. ១៥៩៣?) ។
ខាងលើនេះ គឺគ្រាន់តែជាការលើកឡើងត្រួសៗ អំពីប្រវត្តិឈ្មោះ ត្រឡែងកែង ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលប្រការនេះចង់បង្ហាញ គឺអំពីអតីតប្រាសាទបុរាណយ៉ាងតិចចំនួន ២ ដែលបាត់បង់រូបរាង នៅសល់ត្រឹមស្លាកស្នាមបន្តិចបន្តួចល្មមសម្គាល់បាន ។ បច្ចុប្បន្ននៅទីធ្លាវត្ត មានវិហារ ២, វិហារមួយនៅទិសខាងកើត សង់លើគ្រឹះថ្មបាយក្រៀម និងឃើញមានសន្លឹកសីមាផងដែរ ។ ឯវិហារមួយទៀត ធំ សង់ជារាងកាកបាទលើទីទួលមួយ ដែលមានគ្រឹះជាថ្មបាយក្រៀមផងដែរ ។ នៅមុខវិហារធំនេះ មានព្រះពុទ្ធបដិមាធំមួយអង្គ ធ្វើពីថ្មភក់ ហើយនៅជុំវិញនោះ គេអាចឃើញមានបំណែកកំពូលប្រាសាទរាងជាផ្កាឈូកចំនួន ២ និងបំណែកថ្មដែលមានក្បាច់ផងដែរ ដែលបញ្ជាក់បានយ៉ាងប្រាកដអំពីវត្តមានប្រាសាទយ៉ាងតិច ២ ដែលត្រូវបានកសាងឡើងមុននឹងការសាងសង់វត្តត្រឡែងកែងនៅ ស.វ. ទី ១៦ ។
រមណីយដ្ឋាន វត្តត្រឡែងកែង ជារាជធានីបុរាណ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:55:00 PM
Rating:

No comments: