ខេត្តព្រះវិហារ៖ ភ្នំត្បែងមានជ័យ, ទឹកធ្លាក់ភ្នំត្បែង មានទីតាំងស្ថិតនៅ ក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ~36km ពីរង្វង់មូលនាគព័ន្ធ។
ភ្នំត្បែងមានជ័យស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ព្រៃភ្នំ, ទឹកជ្រោះ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានភ្នំត្បែងមានជ័យដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ ដូចជា៖ បោះជំរុំ, មើលថ្ងៃលិច, លេងទឹក, មើលទេសភាពព្រៃភ្នំ, ទស្សនាវត្ត, Picnic និងចំណុចផ្សេងៗទៀត។
loading...
ភ្នំត្បែងជាកន្លែងទេសចរណ៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តជាតិ ដោយនៅទីនោះមានទឹកធ្លាក់ រូងប្រជៀវ និងជាកន្លែងសក្ការៈបូជា។ ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានសម្រស់ស្រស់ស្អាត ទាំងព្រៃធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និងតំបន់បុរាណឋានសម្រាប់ពិធីផ្សេងៗផងដែរ។
បើយើងធ្វើដំណើរទៅដល់ទីតាំងនៃរមណីយដ្ឋាននេះ ភ្ញៀវទេសចរអាចនឹងត្រូវដើរថ្មើរជើង តែមិនមានការធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានភ្នំត្បែងមានជ័យ គឺពុំទាន់មានកញ្ជុះអង្គុយ សម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានភ្នំត្បែងមានជ័យពុំទាន់មានកន្លែងកម្មង់អាហារ រឺអាហារដ្ឋាន និងភោជនីយដ្ឋាននៅឡើយទេ។
សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានភ្នំត្បែងមានជ័យ ពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ ប្ញសណ្ឋាគារនៅឡើយទេ។
សម្រាប់តម្លៃសេវាចូលទស្សនា រមណីយដ្ឋានភ្នំត្បែងមានជ័យ គឺមិនគិតថ្លៃទេ។
រមណីយដ្ឋាន ទឹកធ្លាក់ភ្នំត្បែងមានជ័យ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:59:00 PM
Rating:

No comments: