មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្ត Lexus 570 ស៊េរីទំនើបមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកខ្សាច់ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកខ្សាច់ បើកដោយយុវជនម្នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង បណ្ដាលអោយរថយន្ត 570 ខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង ចំណែករថយន្តដឹកខ្សាច់ខូចខាតតិចតួច តែសំណាងល្អមិនមានអ្នករបួស ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ០០នាទីយប់ ថ្ងៃ ព្រហស្បត្តិ៏ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រៃសរ ក្នុងភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
loading...

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើប 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5855 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតចូលចំណីផ្លូវខាងរថយន្តដឹកខ្សាច់ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពញ 3B-7586 កំពុងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បញ្ច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្ត 570 ដាច់មុខម្ខាង ខ្ទាតចេញប្រមាណ ៥ម៉ែត្រ ខូចខាងមួយកំណាត់មុខ ចំណែករថយន្តដឹកដីបានឈប់នៅកន្លែងកើតហេតុទេ ព្យាយាមបើកទៅមុខប្រមាណ ៣០ម៉ែត្រ ទើបឈប់រថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។


សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុខាងលើ ឲ្យភាគីទាំងពីរធ្វើការសំរបសំរួលគ្នា ដោយសំរួលមិនត្រូវសមត្ថកិច្ចវាស់វែង យករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌដង្កោ រងចាំដោះស្រាយនៅពេលក្រោយ។
បើករថយន្ត Lexus 570 ស៊េរីទំនើបមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកខ្សាច់ រងការខូចខាតយ៉ាងដំណំ បើករថយន្ត Lexus 570 ស៊េរីទំនើបមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកខ្សាច់ រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.