មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេកវាក់នឹងរថយន្តកុងតឺន័របត់ឆ្លងផ្លូវ ជាន់ហ្វ្រាំងដួលបោកក្បាលស្លាប់ និងរបួសធ្ងន់ពីរនាក់

ភ្នំពេញ ៖ បុរសម្នាក់បានបែកដើមទ្រូងស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនវាក់អើុនិងរថយន្តកុងតឺន័រមួយគ្រឿងបត់ឆ្លងផ្លូវចាប់ហ្វ្រាំងដួលអូសជាច្រើនម៉ែត្រទៅបោកនិងរថយន្តពេញទំហឹង កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខ បុរីប៉េងហួត តាមដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
Tel: 016 85 63 66

loading...
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ សេង វាសនា ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរសិស្ស នៅសាលាកោរកុសល្យវិទ្យាស្ថានជាតិអប់រំកាយនិងកីឡារ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើត នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះសៀម សុរ: ភេទប្រុសអាយុ ២១ ឆ្នាំស្នាក់នៅជាមួយគ្នាមុខរបរដូចគ្នា មានស្រុកកំណើត ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ដែលនៅយាមក្បែរកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1G-8899ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៨ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបរបញ្រ្ចាសទិសដៅគ្នាពីជើងទៅត្បូងបានបត់ឆ្វេងដៃចូលទៅផ្លូវបេតុងឆ្ពុះទៅទិសខាងកើតបានវាក់អើុចាប់ហ្វ្រាំងដួលអូសជាច្រើនម៉ែត្រទៅបុកនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុភ្លាមភ្លាម។ចំណែកម្នាក់ទៀតរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាម។រីឯរថយន្តកុងតឺន័របានបើកបន្តទៅមុខទៀតបាត់ស្រមោល។
Tel: 016 85 63 66

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុកប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ជិះម៉ូតូលឿនពេកវាក់នឹងរថយន្តកុងតឺន័របត់ឆ្លងផ្លូវ ជាន់ហ្វ្រាំងដួលបោកក្បាលស្លាប់ និងរបួសធ្ងន់ពីរនាក់ ជិះម៉ូតូលឿនពេកវាក់នឹងរថយន្តកុងតឺន័របត់ឆ្លងផ្លូវ ជាន់ហ្វ្រាំងដួលបោកក្បាលស្លាប់ និងរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.