មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់កាបូបជនបរទេសជិះម៉ូតូ PassApp មិនបានសម្រេច ត្រូវប៉ូលីសក្របួចជាប់ និងរងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ៖ ស្ត្រី ២នាក់ ម្នាក់ជនបរទេស ម្នាក់ជនជាតិខ្មែរ បានរងរបួសធ្ងន់ ក្រោយពីត្រូវជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នា មកធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេចបណ្ដាលឲ្យក្រឡាប់ត្រីចក្រយានយន្ត ហើយភ្លាមៗត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង០៩ និង១៥នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
Tel: 016 85 63 66

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ៖ 016 85 63 66
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលធ្វើសកម្មភាពឆក់ ហើយឃាត់ខ្លួនបានរួមមាន ៖ ទី១.ឈ្មោះ ជា ដេវិត ប្រុសអាយុ១៩ឆ្នាំ និងទី២.ឈ្មោះ ម៉ង់ ចាប៉ង់ ប្រុសអាយុ២០ឆ្នាំ ។ ចំណែកវត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ1HZ5210(ជាមធ្យោបាយជិះធ្វើសកម្មភាព)។ រីឯជនរងគ្រោះពុំស្គាល់ឈ្មោះនោះទេ ។
loading...
Tel: 016 85 63 66
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនកើតហេតុជនរងគ្រោះទាំង៤នាក់រួមមានកូនក្មេងម្នាក់ បានជិះម៉ូតូកង់បី(PassApp)តាមផ្លូវម៉ៅសេទុង ទិសដៅពីកើតមកលិចខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគី និច ពណ៌ស មកអែបម៉ូតូកង់បីរបស់ជនរងគ្រោះហើយក៏ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនបរទេស តែនៅពេលនោះត្រូវបានជនរងគ្រោះចាប់ទាញមកវិញបណ្តាលឲ្យក្រឡាប់កង់បី សង្កត់ពីលើជនរងគ្រោះរងបួសធ្ងន់២នាក់ ស្រាល២នាក់ ហើយស្របពេលនោះក៏មានកម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅក្បែរ ក៏បានឃាត់ខ្លួនទាំងពីរនាក់រួមទាំងមធ្យោបាយធ្វើសកម្មភាព។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមទាំមធ្យោបាយត្រូវបានបញ្ជូនទៅខាងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល (នាយកដ្ឋាន)ក្រសួងមហាផ្ទៃ ដើម្បីសាកសួរនឹងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ឆក់កាបូបជនបរទេសជិះម៉ូតូ PassApp មិនបានសម្រេច ត្រូវប៉ូលីសក្របួចជាប់ និងរងរបួសធ្ងន់ស្រាល ៤នាក់ ឆក់កាបូបជនបរទេសជិះម៉ូតូ PassApp មិនបានសម្រេច ត្រូវប៉ូលីសក្របួចជាប់ និងរងរបួសធ្ងន់ស្រាល ៤នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.