មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករុឺម៉កកង់ ៤ បើកបញ្ច្រាស់ផ្លូវចរាចរណ៏ពេញទំហឹង ដួលធ្លាយពោះវៀនចេញក្រៅរងរបួសធ្ងន់


ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូលឿនពេក ដោយស្ថានភាពផ្លូវកោងចាំហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនិងរុឺម៉កកង់បីពេញទំហឹង បណ្ដាលឲ្យដួលជុងនិងដៃម៉ូតូធ្លាយពោះវៀន រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយនេះ បានកេីតឡេីងនៅវេលា០៤:០០នាទីទាបភ្លឺ ថ្ងៃទី២១ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ សុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតគេបានឃេីញ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅពាក់ស្លាក ភ្នំពេញFI-7225 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចខាងលេី ដោយស្ថានភាពផ្លូវកោងផងនោះ ស្រាប់តែជ្រុលទៅបុកនិងរុឺម៉កកង់បីមួយគ្រឿងដែលមាន ពាក់ស្លាកលេខ ភ្នំពេញ 1E-2024 ដែលបេីកបញ្ជ្រាស់ផ្លូវចរាចរណ៏ពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូ ដួលជុងនិងដៃម៉ូតូធ្លាយពោះវៀនចេញក្រៅ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ខណ្ឌមកធ្វើការវ៉ាស់វែងយកម៉ូតូនិងរុឺម៉កទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់។
ជិះម៉ូតូលឿនពេក ជ្រុលទៅបុករុឺម៉កកង់ ៤ បើកបញ្ច្រាស់ផ្លូវចរាចរណ៏ពេញទំហឹង ដួលធ្លាយពោះវៀនចេញក្រៅរងរបួសធ្ងន់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុករុឺម៉កកង់ ៤ បើកបញ្ច្រាស់ផ្លូវចរាចរណ៏ពេញទំហឹង ដួលធ្លាយពោះវៀនចេញក្រៅរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:39:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.