មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តហ្វតរ៉េនជ័រ ស្លាកលេខរដ្ឋ បើកមិនប្រយ័ត្ន ព្រលះក្បាលព្រួញចែកផ្លូវ បាក់អស់ ១កង់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តខូចខាតមួយចំហៀងខាងមុខយ៉ាងដំណំ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១២ នឹង ១០ នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ៣៦០ ក្នុងសង្កាត់បឹងកេង ៣ ខណ្ឌបឹងកេងកង។
loading...
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 34-2-3636 ក្នុងទិសដៅពីជើងទៅត្បូង បោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ ១កង់ រថយន្តខូចខាតផ្នែកមុខខាងឆ្វេងទៅលែងរួច តែសំណាងល្អមិនមានអ្នករបួស។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចុះវាស់វែងស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។

រថយន្តហ្វតរ៉េនជ័រ ស្លាកលេខរដ្ឋ បើកមិនប្រយ័ត្ន ព្រលះក្បាលព្រួញចែកផ្លូវ បាក់អស់ ១កង់ រថយន្តហ្វតរ៉េនជ័រ ស្លាកលេខរដ្ឋ បើកមិនប្រយ័ត្ន ព្រលះក្បាលព្រួញចែកផ្លូវ បាក់អស់ ១កង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:50:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.