មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឡិចស៊ីស RX330 លឿនពេកមិនប្រយ័ត្ន ព្រលះទ្រូងផ្លូវ និងបង្គោលភ្លើងបាក់ ១ដើម

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកទ្រូងផ្លូវបាក់ ២កង់ និងបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម បាក់រៀបដល់ដី តែសំណាងមិនមានអ្នករបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ២ នឹង ៣០នាទីយប់ទៀបភ្លឺ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
loading...
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8723 ក្នុងទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២កង់ និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ ១ដើមរៀបដល់ដី រថយន្តបង្កររងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច ភ្លាមៗនោះដែរម្ចាស់រថយន្តបានទុករថយន្តចោល គេចចេញពីកន្លែងកើតហេតុបាត់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចុះវាស់វែង ស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការ រាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
បើករថយន្តឡិចស៊ីស RX330 លឿនពេកមិនប្រយ័ត្ន ព្រលះទ្រូងផ្លូវ និងបង្គោលភ្លើងបាក់ ១ដើម បើករថយន្តឡិចស៊ីស RX330 លឿនពេកមិនប្រយ័ត្ន ព្រលះទ្រូងផ្លូវ និងបង្គោលភ្លើងបាក់ ១ដើម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:52:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.