មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តទំនើបពីរគ្រឿង ព្រលះគ្នាពេញទំហឹង ខូចខាតដាច់កង់ទាំងសងខាង និងស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរប្រុសស្រីពីរនាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនមិនប្រយ័ត្ន បានរេចង្កូតចូលចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តម៉ាស្តាពេញទំហឹង បណ្ដាលឲ្យរថយន្តពីរគ្រឿង ដាច់កង់មុខ ខាងឆ្វេងដូចគ្នា រងការខូចខាតយ៉ាងដំណំ និងស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង ១២ នឹង ១៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាស៊ីមចំនុចផ្សារបឹងបៃតងក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
loading...
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួម និងប្រុសស្រីពីរនាក់ទៀត បើករថយន្តឡិចស៊ីស RX-330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-2716 ក្នុងទិសដៅពីលិចទៅកើត បោះពួយក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវខាងរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM- 6001 បើកដោយបុរសទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាស់គ្នាចំកង់ខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យទាំងពីរគ្រឿងរងការខូចខាតដាច់កង់ដូចគ្នាយ៉ាងដំណំ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខាន បានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយទាក់ទងទៅជំនាញក្រុង ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៏ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ។


រថយន្តទំនើបពីរគ្រឿង ព្រលះគ្នាពេញទំហឹង ខូចខាតដាច់កង់ទាំងសងខាង និងស្ត្រីម្នាក់រងរបួសធ្ងន់ រថយន្តទំនើបពីរគ្រឿង ព្រលះគ្នាពេញទំហឹង ខូចខាតដាច់កង់ទាំងសងខាង និងស្ត្រីម្នាក់រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.