មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

«ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦

ផ្សាយថ្ងៃទី ១៤ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទភ្នំខ្យង ស្ថិតក្នុងល្អាងភ្នំខ្យង ឃុំកន្ថោរខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ អ្នកចង់ទៅទស្សនាប្រាសាទនេះ ត្រូវធ្វើដំណើរ ពីផ្សារទូកមាស ឆ្ពោះទៅទិសខាងត្បូងតាមថ្នល់ជាតិលេខ៣៦ ប្រហែល ៤១ គីឡូម៉ែត្រ រួចបត់ស្តាំ ចុះ ទៅលិចចម្ងាយ ១.៥០០ ម៉ែត្រ តាមផ្លូវលំក្រួសក្រហម តាមខ្លោងទ្វារវត្ត ប្រជាសង្គម ភ្នំក្រពើ នឹងទៅដល់ តំបន់ភ្នំខ្យង ដែលមាន សាលាបឋមសិក្សានៅជាប់នឹង ជើងភ្នំស្រាប់។ ភ្នំដែលលាក់ទុកប្រាសាទបុរាណនេះ គឺជាកូនភ្នំមួយមានកម្ពស់ ទាបល្មមស្ថិតនៅដាច់ពីគេ ដែលមានស្រុកភូមិព័ទ្ធជុំវិញ។ បើតាម ប្រសាសន៍របស់អ្នក ដែលមានផ្ទះនៅជាប់នឹងជើងភ្នំនោះ បានមានប្រសាសន៍ឱ្យដឹងថា ប្រាសាទបុរាណនេះ អ្នកស្រុកភូមិនាំគ្នាហៅថា ប្រាសាទភ្នំខ្យង តាំងពីយូយារណាស់មកហើយ ដែលស្ថិតក្នុងល្អាងភ្នំងងឹតស្លុបមួយ ។
មានលក់ទូរភ្ញាស់ពងមាន់ ពងទា ពងក្ងាន ពងក្ងោក ពងក្រួច គ្រប់ប្រភេទ ទំនាក់ទំនងទូរស័ព្ទដូចខាងក្រោម៖
ប្រាសាទនេះសង់ក្នុងសតវត្សរ៍ទី៦ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ គ្រាន់តែដឹងថា សង់ឡើងក្នុង បំណងឧទ្ទិសចំពោះព្រហ្មញសាសនា ។ តួប្រាសាទមានកម្ពស់ ៤.៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ បណ្តោយ ៣ ម៉ែត្រ មានរាងបួនជ្រុង កំពូលត្រួតជាថ្នាក់ បែរមុខទៅលិច ផ្នែកខាងក្រោយ អែបនឹងផ្ទាំងថ្ម។ អ្នកស្រុកបានឱ្យដឹង ទៀតថាប្រាសាទនេះ សង់ពីដីឥដ្ឋមានរាងដូចចេតិយបញ្ចុះអដ្ឋិធាតុ ហើយផ្នែកខាងក្នុងគ្មានតម្កល់អ្វីទេ។ កាលមុនសម័យ ប៉ុល ពត ពួក អ្នកស្រុកភូមិយកអដ្ឋិធាតុ អ្នកស្លាប់តម កម្កល់ទុកក្នុងប្រាសាទនេះ ហើយលុះដល់ រដូវបុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំ ខ្មែរ ពួកគាត់តែងនាំគ្នា មកជួបជុំធ្វើ បុណ្យទាន និង និមន្តព្រះសង្ឃ សូត្រមន្តឆាក បង្សុកូល ក្នុងល្អាងភ្នំនេះ ជារៀងរាល់ឆ្នាំ ។ តែ សម័យបច្ចុប្បន្ន ប្រាសាទក្នុង ល្អាងភ្នំនេះ ពុំមានតម្កល់ អដ្ឋិធាតុ ដូចសម័យមុនឡើយ ហើយទើបតែ នៅឆ្នាំ ២០០៨ មន្ទីរវប្បធម៌ ខេត្តកំពតបាន ដាក់ ប្រាសាទនេះ ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌ ខេត្តផងដែរ ។គេនិយាយ បន្តឱ្យ ដឹងទៀតថា “ ក្នុងមួយខែៗ តែងមានភ្ញៀវ ទេសចរបរទេស អ្នកនៅក្នុងស្រុកនិង ពី ៨ ទៅ ១០ នាក់ដែរ បានមកទស្សនា ប្រាសាទបាតភ្នំ នេះ” ។បើយើងចង់ចូល ក្នុងល្អាងភ្នំ ទស្សនាប្រាសាទ ត្រូវឡើងទៅលើភ្នំ កម្ពស់ប្រហែល ៣០ ម៉ែត្រ និង មានមាត់រូងមួយ ចុះទៅក្រោម តាមជណ្តើរ ឈើចំនួន ១៧ កាំ នឹងដល់ ល្អាងថ្មដ៏ធំមួយ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី Wing 016 85 63 66
បន្ទាប់មក ត្រូវបន្តចុះទៅ មាត់រូង មួយទៀតតាម ជណ្តើរឈើ ១១ កាំ នឹងដល់ទីតាំងប្រា-សាទ ។ ល្អាងភ្នំដែលមាន ប្រាសាទបុរាណនេះ ងងឹតទាំងថ្ងៃ ទាំងយប់ មើលអ្វី ពុំឃើញទេ លុះត្រាមាន ពិលបំភ្លឺ ទើបមើលឃើញ ។ អ្នកធ្វើដំណើរមកទីឆ្ងាយៗ ដែលចង់ចូលក្នុងល្អាងភ្នំ លុះត្រាពឹងពាក់ អ្នកស្រុកភូមិ ដែលស្គាល់ ភូមិសាស្ត្រា ច្បាស់ជួយនាំ ចូលទៅ ទើបមាន សុវត្ថិភាពល្អ ។ តែទោះបីយ៉ាងណាក៏ពួកគេមិនហ៊ានចូលដែរ បើគ្មានអ្នកស្រុកភូមិជូននោះពីព្រោះម្នាក់ៗតែង មានអារម្មណ៍ ភ័យខ្លាច សត្វសាហាវ មានពស់ និង ខ្លាជាដើម ហើយការចូល ទៅនេះត្រូវមាន ភ្លើងពិលបំភ្លឺ ទើបមើលឃើញ ព្រោះទីនោះងងឹត។អ្នកចូលទៅក្នុង ល្អាងភ្នំ ត្រូវកាន់ត្រណម ពាក្យសម្តី ហាមនិយាយពាក្យ អ្វីផ្តេសផ្តាស ផ្ទុយពីសីលធម៌ បើមិនដូច្នោះទេ ច្បាស់ជាវង្វេង រកផ្លូវចេញ មិនឃើញឡើយ ព្រោះល្អាងភ្នំនេះ មានរូងថ្ម បត់បែនកន្លុកកន្លៀតច្រើន ដើរមួយថ្ងៃមួយយប់មិនទាន់ផុតផងកន្លងមកធ្លាប់មានគេចូលទៅហើយ ។
loading...
អ្នកស្រុកភូមិជុំ វិញ ភាគច្រើនមិនទាន់ ដឹងថា មានប្រាសាទបុរាណ នៅក្នុង ល្អាងភ្នំខ្យង នេះឡើយផង ។ ប្រាសាទភ្នំខ្យង ស្ថិតក្នុងរូងជម្រៅប្រមាណជាង៦ម៉ែត្រ ពីកំពូលភ្នំ ដោយត្រូវឆ្លងកាត់មាត់ច្រកតូចៗ មានជណ្តើរឥដ្ឋជាថ្នាក់ៗ។ ប្រាសាទនេះ សាងសង់នាអំឡុងសតវត្សរ៏ទី៦ ដើមសតវត្សរ៏ទី៧ នៃគ្រិស្តសរាជ ពោលគឺស្ថិតក្នុងអន្តរកាលរវាងសម័យវប្បធម៌នគរភ្នំ និងចេនឡា។ ដោយបែរមុខទៅទិសខាងលិច ប្រាសាទភ្នំខ្យងមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអាស្រមមហាឥសីនៅភ្នំដាខេត្តតាកែវ និងអាស្រមមហាឥសីនៅភ្នំហាន់ជ័យខេត្តកំពង់ចាម។ នៅកណ្តាលនៃតួប្រាសាទមានសិវលិង្គធម្មជាតិមួយដុះចេញពីបាតភ្នំ។ វត្តមានរបស់លិង្គថ្មធម្មជាតិនេះ តាមជំនឿរបស់អ្នកស្រុកគឺធើ្វឱ្យប្រាសាទនេះមានភាពស័ក្តិសិទ្ធិបំផុត។ បើនិយាយអំពីភូមិសាស្ត្រ ប្រាសាទភ្នំខ្យង មានទីតាំងស្ថិតនៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង (អតីតឃុំកន្ថោរខាងជើង) ស្រុកកំពង់ត្រាច ខេត្តកំពត។ ទស្សនាចរត្រូវជិះចូលតាមខ្លោងទ្វារ វត្តប្រជាសង្គមភ្នំក្រពើ ក្នុងចម្ងាយផ្លូវ ១ គីឡូម៉ែត្រ កន្លះ ពីផ្លូវជាតិលេខ៣១ ហើយបត់ចូលផ្លូវតូចមួយដែលស្ថិតនៅក្រោយសាលាបឋមសិក្សាជាប់នឹងជើងភ្នំ។ អ្នកភូមិចាស់ៗបានដំណាលថា ពីដើម ទីនេះជាតំបន់ព្រៃក្រាស់ សំបូរសត្វព្រៃ ដូចជា ស្វា និង ចចក មិនសូវមានមនុស្សរស់នៅឡើយ ហើយថែម ទាំងមានបារមីភ្នំដ៏ពូកែសក្តិសិទ្ធិថែមទៀតផង។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្នុងសម័យលន់ នល់ កងកម្លាំងយោធាបានមកបោះទីតាំងទ័ពនៅភ្នំនេះ តែបារមីធ្វើឲ្យនៅមិនបានដកថយទៅខាងទីរួម ស្រុកកំពង់ត្រាចវិញ។ អ្នកភូមិអះអាងទៀតថា មុនរបបខ្មែរក្រហម ប្រជាជននាំគ្នាបូជាសពរួចដាក់អដ្ឋិធាតុ បញ្ចុះក្នុងក្រឡតម្កល់ក្នុងល្អាងភ្នំនោះ ព្រោះជំនាន់នោះមិនសូវមានវត្ត។ ដល់សម័យខ្មែរក្រហម ប្រជាជន បានឡើងទៅលើភ្នំចូលល្អាងចាក់ធាតុទាំងនោះចោល ហើយយកក្រឡធ្វើជាឆ្នាំងស្ងោរខ្យងហូបដែលនៅសេសសល់បំណែកក្រឡបុរាណទាំងនោះជាសាក្ខីភាពស្រាប់។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)
«ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦ «ប្រាសាទភ្នំខ្យង» ល្អាងដ៏អាថ៌កំបាំង នៅសតវត្សរ៍ទី ៦ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.