រឿងនិទាន ប្រវត្តិព្រះគម្លង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

រឿងនិទាន ប្រវត្តិព្រះគម្លង់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ផ្សាយថ្ងៃទី ១៥ តុលា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
មានរឿងនិទានមួយ តំណាលថា កាលដើមឡើយអាកាសធាតុរាំងស្ងួត ធ្វើស្រែមិនបាន ប្រជាជនបានទៅបន់ស្រន់សុំព្រះគម្លង់ឲ្យជួយ ព្រះគម្លង់បានឡើងទៅឋានសួគ៌ ទៅសុំគោពីឋានសួគ៌មកឲ្យឋានមនុស្ស ដោយសន្យាថា នឹងមិនឲ្យមនុស្សបរិភោគសាច់គោឡើយ។ ក្រោយមកមនុស្សបានយកគោធ្វើជាពាហនៈសម្រាប់ភ្ជួររាស់ធ្វើស្រែចំការ។ ថ្ងៃមួយ មនុស្សបានក្បត់ពាក្យសច្ចៈ ដោយនាំគ្នាបរិភោគសាច់គោធ្វើជាចំណី។ ឋានលើខឹងសំបារយ៉ាងខ្លាំង ហើយព្រះគម្លង់ ដូចព្រះអង្គជាអ្នកដែលស្នើសុំសត្វគោពីឋានលើមក ទើបព្រះអង្គសុខចិត្តដាស់ទោសខ្លួនឯង អង្គុយហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដោយគ្មានអាស្រមដូចទេពដទៃ ចំណេរក្រោយៗមក រាល់បដិមាព្រះគម្លង់ដែលសាងហើយ គឺពុំមានអាស្រមទេ គឺទុកនៅកណ្តាលថ្ងៃ។ តួយ៉ាងដូចជារូបសំណាកព្រះគម្លង់នៅលានព្រះគម្លង់ និង មុខវត្តឧណ្ណាលោមជាដើម។ ក្រោយមកទៀតគេ ក៏បានសាងរូបសំណាកព្រះគម្លង់មួយទៀត ដាក់នៅតាមផ្លូវមាត់ទន្លេ ដោយមានអាស្រម រំលងបានប៉ុន្មានឆ្នាំ មិនដឹងមូលហេតុអ្វី គេក៏រើអាស្រម និង រូបសំណាកនោះចេញវិញ នៅសល់តែរូបសំណាកមុខវត្តឧណ្ណាលោមដដែល។
រឿងនិទាន ប្រវត្តិព្រះគម្លង់ រឿងនិទាន ប្រវត្តិព្រះគម្លង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:51:00 AM Rating: 5

No comments:

Powered by Blogger.