មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រាសាទ​អាស្រម​មហាឥសី​ ឬ ព្រះ​កុ​បេ​រ៏

ផ្សាយថ្ងៃទី ២៥ កុម្ភៈ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
សំណង់ស្ថាបត្យកម្មសម័យនគរភ្នំ “ប្រាសាទអាស្រមមហាឥសី” ឬ ព្រះកុបេរ៏តំណាងឲ្យទ្រព្យសម្បត្តិ និង សិរីសួស្ដី
ប្រាសាទ​អាស្រម​មហាឥសី ជាសំណង់ស្ថាបត្យកម្មសម័យនគរភ្នំ ដែលមានរាងបួនជ្រុងស្មើ ធ្វើអំពីថ្មបាសាល់ ( ថ្មបាសាល់ ជាប្រភេទថ្មកំអែលភ្នំភ្លើង ដែលជាប្រាសាទដ៏កម្រក្នុងប្រទេសកម្ពុជា ហើយនេះជាលក្ខណៈពិសេសរបស់ប្រាសាទនេះផងដែរ )។ សំណង់នេះស្ថិតនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលបែរមុខទៅទិសខាងជើង ដែលជាទិសរបស់ព្រះអាទិទេពមួយក្នុងសាសនាហិណ្ឌូ គឺព្រះកុបេរ៏ អាទិទេពនៃទ្រព្យសម្បត្តិ ឫធនធាន និងសិរីសួស្តី​។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី Wing 016 85 63 66
ការបែរមុខទៅទិសខាងជើងមិនមែនជាការចៃដន្យឡើយ គឺបែរទៅរកទីក្រុងអង្គរបុរី នៃអាណាចក្រនគរភ្នំ ឫហ្វូណន និងដើម្បីទាក់ទាញបារមីនៃអាទិទេពខាងលើផង ព្រោះលោករក្សាទិសខាងជើង។ ម្យ៉ាងទៀតប្រាសាទនេះជាប្រាសាទរាជ ដ៏សំខាន់សម្រាប់រាជធានីរបស់នគរភ្នំ។ យើងអាចដឹងអំពីការគោរពព្រះកុបេរ៏តាមរយៈចម្លាក់ដីដុត និងលោហៈនៅអង្គរបុរី ដែលមានអាយុកាលចាស់ជាងប្រាសាទផង គឺនៅរវាងស.វ ទី៣ ទី៤ នៃ គ.ស និងបន្តរហូតមកដល់សម័យអង្គរ នៅ ស.វ ទី ៩ មានសិលាចារឹកប្រាសាទប្រែរូបជាសក្ខីកម្មស្រាប់។
loading...
សិលាចារឹកនោះមានសេចក្តីថា ចំពោះសម្ភ ដែលចែងចាំងបំភ្លឺតំបន់ព្រះឥន្ទ ( ទិសខាងកើត ) ដោយឫកដែលបង្កើតឡើងដោយមនោចិន្តារបស់សំណុំនៃអណ្តាតភ្លើង ( បំភ្លឺ ) តំបន់ខាងលិចដោយសាមន ដែលបំភ្លឺដោយប្រជុំកាំរស្មីភ្លឺថ្លារបស់ព្រះច័ន្ទ តំបន់កុបេរ៏ ( ខាងជើង ) ដោយត្រីវេទប្រជុំគ្នា សូមនមសក្កា! ( នេះជាសិលាចារឹកប្រែរូប ស.វ ទី ៩ ប្រែដោយ Cf.Coedes, IC.3, 1957 )​។ លក្ខណៈស្ថាបត្យកម្មបែបនេះ ក៏ស្រដៀងគ្នានឹងអាស្រមមហាឥសី នៅសំបូរព្រៃគុក កំពង់ធំ និងប្រាសាទហាន់ជ័យ នៅកំពង់ចាម ផងដែរ។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី Wing 016 85 63 66)
ប្រាសាទ​អាស្រម​មហាឥសី​ ឬ ព្រះ​កុ​បេ​រ៏ ប្រាសាទ​អាស្រម​មហាឥសី​ ឬ ព្រះ​កុ​បេ​រ៏ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:18:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.