មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បំបែកសំសំណុំណុំរឿងឃាតកម្ម ដែលប្លន់ម៉ូតូជនរងគ្រោះ ចាប់ដាក់ខ្នោះដៃ ហើយសម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅស្ទឹងត្រែង

ស្ទឹងត្រែង ៖ កាលពី រសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ ជនសង្ស័យ ២ នាក់ ដែលប្លន់ម៉ូតូជនរងគ្រោះចាប់ដាក់ខ្នោះដៃ ហើយសម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ និងបាននាំខ្លួនទៅឲ្យធ្វើត្រាប់ក្នុងករណីចាប់ដាក់ខ្នោះ ហើយប្លន់សម្លាប់។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជយ័ ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជយ័ ខេត្តស្ទឹងត្រែង។
គួររំលឹកផងដែរថា បុរសដែលស្លាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះ អាយុ ១៩ ឆ្នាំ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតង ខ្សែក្រវាត់ពណ៌ខ្មៅ ក្បែរសាកសពមានស្បែកជើងផ្ទាត់មួយគូ។
ជនរងគ្រោះត្រូវគេប្លន់យកម៉ូតូសម្លាប់នោះមានឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជយ័។ ចំណែកជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនរួមមាន ៖ ១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិរិទ្ធសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សាច់ញាតិបាន ប្រាប់ថា ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី ១៦ កញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបនៅល្ងាចថ្ងៃទី ១៨ ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះនៅចំណុចខាងលើ។ ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះក៏បាត់មិនឃើញដែរ។ ក្រោយការស៊ើបអង្កេតស្រាវជ្រាវរយៈពេល ៨ ថ្ងៃ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា និងធ្វើការចាប់ឃាត់ខ្លួនយកមកឲ្យធ្វើត្រាប់សកម្មភាពចាប់ជនរងគ្រោះដាក់ខ្នោះ ហើយយកដំបងវាយចំកញ្ចឹងក និងក្បាលបណ្ដាលឲ្យផុងលលាដ៍ និងបាក់ក។ ក្រោយធ្វើត្រាប់ក្នុងសកម្មភាពដាក់ខ្នោះ និងយកដំបងវាយប្លន់យកម៉ូតូជនរងគ្រោះរួច ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕
បំបែកសំសំណុំណុំរឿងឃាតកម្ម ដែលប្លន់ម៉ូតូជនរងគ្រោះ ចាប់ដាក់ខ្នោះដៃ ហើយសម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅស្ទឹងត្រែង បំបែកសំសំណុំណុំរឿងឃាតកម្ម  ដែលប្លន់ម៉ូតូជនរងគ្រោះ ចាប់ដាក់ខ្នោះដៃ ហើយសម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ  នៅស្ទឹងត្រែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.