មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រាសាទលលៃ នៃ​រាជ​ធានី​បុរាណ​ហរិហរាល័យ

ផ្សាយថ្ងៃទី ២៧ កញ្ញា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦(សៀមរាប- ភ្នំពេញ) ត្រង់បង្គោលគីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រាសាទនេះកសាងនៅចុងសតវត្សទី ៩ នៃ គ.ស ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលម្អិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធពិធីឆ្លងពេលដែលព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃនេះ​ប្រហែល​ជាព្រះអង្គ​ចាប់ផ្តើមអនុវត្ត​គម្រោងផ្លាស់​រាជធានីពី “ហរិហរាល័យ” (តំបន់រលួសសព្វថៃ្ង) ទៅជា “យសោធរ” (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ស្ថិតនៅកណ្តាលបារាយណ៍ “ឥន្រ្ទតាដាក” ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ គឺ​សម្រាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសម្រាប់ធ្វើស្រែចំការនៅតំបន់នេះ បច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ។ ប្រាសាទលលៃជាប្រាសាទមួយដែលស្ថិតនៅក្នុងចំណោមក្រុមទេវស្ថាន ក្រុងហរិហរាល័យៈ។ អាចដោយហេតុថាមិនអាចពង្រីកអាណាចក្រ របស់ព្រះអង្គនៅឯក្រុងហរិហរាល័យឲ្យធំជាងនេះបាន ព្រះបាទឥន្រ្ទវរ្ម័នទី ១ បានផ្លាស់រាជធានីនេះទៅឯ យសោធរ វិញ។ ដូច្នេះហើយបានជាឈ្មោះរបស់ក្រុងហរិហរាល័យៈត្រូវបានរលាយបាត់ តាំងពីពេលនោះមក ។
loading...
មានតួប៉ម ៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយនៅលើ​ជើង​គ្រឹះ​​ដែល​មាន​ទទឹង ៨០​ម្រ៉ែត បណ្តោយ៩0ម៉្រែត ស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ ដោយមានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមានទ្វារបពោ្ឆតបីទិស ទ្វារចូលមួយនៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍។ តួប៉មនីមួយៗមានតម្កល់សិវលិង្គ មិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ។ នៅពេលបច្ចុប្បន្ន មានប៉មប្រាសាទមួយបានដួលរលំជិតអស់ហើយ គឺនៅសល់តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ទ្រុឌទ្រោមខ្លាំង។
រូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏យើងឃើញមាននូវក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្រ្ទគង់លើ ដំរីឯរាវ័ណ ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨ អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើ​អំពី​ថ្ម​ភក់​ជារូប​សិង្ហ​ពាំ​កម្រង​ផ្កា។ ទោះ​បី​ជា​ចម្លាក់​ភាគ​ច្រើន​ត្រូវបាន​រលាយ​បាត់​ និងត្រូវ​បំផ្លិច​បំផ្លាញ​ក៏​ដោយក៏គេនៅតែចាត់ទុកថា សិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬ ក្នុងយុគសម័យអាណាចក្រហរិហរាល័យ៕ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រាសាទលលៃ នៃ​រាជ​ធានី​បុរាណ​ហរិហរាល័យ ប្រាសាទលលៃ នៃ​រាជ​ធានី​បុរាណ​ហរិហរាល័យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.