ប្រវត្តិសាស្ត្រខ្មែរ៖ រាជព្រះបាទ ជ័យវរ្ម័នទី ៣ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រខ្មែរ៖ រាជព្រះបាទ ជ័យវរ្ម័នទី ៣

ផ្សាយថ្ងៃទី ២៥ វិច្ឆិកា ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ជ័យវរ្ម័នទី៣ (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅតំបន់រលួស ខេត្តសៀមរាប ។ ក្នងឆ្នាំ ៨៥០ នៃគ.ស ព្រះបាទ ជ័យវរ្ម័នទី៣ " ទ្រង់បានយាងទៅបោះព្រះពន្លាជ័យ នៅព្រៃមួយត្រង់ភ្នំបាខែង ហើយទ្រង់ទាក់បានដំរីមួយនិងបានចងទុកនៅជិតជំរុំរបស់ព្រះអង្គ ប៉ុន្តែដំរីនោះក៏ដោះខ្លួនបាន ហើយរត់ចូលព្រៃបាត់ ព្រះអង្គក៏ធ្វើពិធីបន់ស្រន់មួយដើម្បីរកឃើញដំរីនោះវិញ ហើយព្រះអង្គក៏រកដំរីនោះឃើញវិញ ។ ក្នងឆ្នាំ ៨៥៧ នៃគ.ស ព្រះបាទ ជ័យវរ្ម័នទី៣ ដែលមានចំណូលចិត្តខាងប្រមាញ់សត្វព្រៃ និង ទាក់សត្វដំរី នៅតំបន់និរតីត្រង់ភ្នំបាខែង ទ្រង់បានបញ្ជារឱ្យនាយមុឺនសេនា ឆ្ការព្រៃដើម្បីសាងប្រាសាទមួយដើម្បីឧទ្ទិសថ្វាយ ព្រះនរាយណ៍ ឬ ព្រះវិស្ណុ ដែលសព្វថ្ងៃហៅថា "ប្រាសាទគោកចក" ដែលស្ថិតនៅ សង្កាត់គោកចក" ក្រុងសៀមរាប ។ ព្រះបាទ ជ័យវរ្ម័នទី៣ បានសោយទីវង្គត់នៅឆ្នាំ ៨៧៧ នៃគ.ស ដោយគេសន្មត់ថាអាចស្លាប់ដោយសារការទាក់ដំរី ត្រូវដំរីចុះព្រេងជាន់ស្លាប់ ដោយព្រះអង្គទទួលមរណៈនាមថា "ព្រះបាទវិស្ណុលោក កម្រៈតេង ជ័យកុដ្តរាជ" ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
ប្រវត្តិសាស្ត្រខ្មែរ៖ រាជព្រះបាទ ជ័យវរ្ម័នទី ៣ ប្រវត្តិសាស្ត្រខ្មែរ៖ រាជព្រះបាទ ជ័យវរ្ម័នទី ៣ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:28:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.