មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រវត្តិសាស្ត្រខ្មែរ៖ រាជរបស់​ព្រះបាទ​ ចន្ទរាជា (ភាគ ១)

ផ្សាយថ្ងៃទី ១០ ធ្នូ ២០២២

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ព្រះបាទចន្ទរាជា ឬ ចៅពញ្ញាចន្ទ (ប្រ.ស|គ.ស ០០០០-១៥៦៦) រជ្ជកាលគ្រងរាជ (គ.ស ១៥១៦-១៥៦៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីលង្វែក ក្នុងឆ្នាំកុរ ឯកស័ក ព.សករាជ ២០៨៣ ត្រូវនិង គ.សករាជ ១៥៣៩ ត្រូវនិង មហាសករាជ ១៤៦២ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជា ចន្ទរាជា" ដែលពិធីរាជាភិសេកលើកទី២នេះ បានធ្វើឡើងអំឡុងពេលដែល ឥសីភ័ត្តសួស បានរកឃើញព្រះខ័នរាជ ក្នុងដើមចម្បក់មួយ នាស្រុកអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ដែលព្រះខ័នរាជនេះ ត្រូវបានលាក់ទុក ក្នុងរាជ ស្រីសុគន្ធបទ អំឡុងពេលទ្រង់ភៀសខ្លួនពីរាជធានីទួលបាសាន ។
ចន្ទរាជា ព្រះអង្គ គឺជាព្រះបុត្រាទី២ នៃព្រះបាទ ធម្មរាជាទី២ ដែលត្រូវជាប្អូនប្រុសបង្កើត ម្ដាយទីទៃជាមួយ ស្រីសុគន្ធបទ ដែលបានសោយរាជ្យនៅរាជធានីទួលបាសាន (បច្ចុប្បន្ន: កំពង់ចាម) ។ ព្រះចន្ទរាជា មាននាមជា ចៅពញ្ញាចន្ទ ជាចៅហ្វាយស្រុកចតុមុខ នៅវ័យ ២៤ ឆ្នាំ ព្រះអង្គ​ត្រូវបង្ខំចិត្តចាកចេញពីចតុមុខ ដោយ ស្រីជេដ្ឋា ដាក់ទោសនិរទេសព្រះអង្គ ក្នុងឆ្នាំ ១៥០៤ នៃគ​.សករាជ ទៅកាន់តំបន់ព្រំដែនខ្មែរ-សៀម ជីវិតរស់នៅប្រចាំថ្ងៃ របស់ទ្រង់ នៅតំបន់ព្រំដែនខ្មែរ-សៀម ព្រះអង្គ ចូលធ្វើជាក្រមការខាងទាក់ដំរីថ្វាយ "ពញ្ញាអង្គធម្មខាត់" ដែលជាបុត្រ "ស្រីរាជា" និង ត្រូវជាបុត្រធម៌របស់ស្ដេចសៀមផងដែរ ។ គ.សករាជ ១៥១២ ហ្លួងព្រះស្ដេចកន បានលើកទ័ពវាយយករាជធានី ទួលបាសាន និងបានជ័យជំនះបណ្ដេញ ស្រីសុគន្ធបទ ចេញពីរាជធានី ទៅបោះបន្ទាយនៅ ស្រុកស្ទឹងសែន (បច្ចុប្បន្ន: កំពង់ធំ) ។ ស្រីសុគន្ធបទ បានផ្ញើចុតហ្មាយ (សំបុត្រ) ប្រាប់ដំណឹងពីការបះបោររបស់ ស្ដេចកន ទៅកាន់ចន្ទរាជា និងបានប្រកាសរាជសារតែងតាំង ចន្ទរាជា ជាមហាឧបរាជ (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) ឱ្យយាងត្រឡប់ពីនគរសៀម មកជួយសង្គ្រោះដល់ព្រះអង្គវិញ ។ ការយាងត្រឡប់មកវិញរបស់ចន្ទរាជា ទ្រង់បានខ្ចីទ័ពសៀមចំនួន ៥,០០០ (៥ពាន់នាក់) ជាមួយនិងការចរចារប្រគល់ព្រះដង្វាយ ដោយការថ្វាយដំរីចំនួន ១០០ ក្បាល និង ពលទ័ព ៥,០០០ នាក់ទៅឱ្យ ពញ្ញាអង្គ វិញ ។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
អំឡុងពេលដែល ចន្ទរាជា លើកពលសេនា ចូលមក នគរខ្មែរវិញ បានដឹងទៅដល់ ស្ដេចសៀម ព្រះនាម "បរមរាមាធិបតីទី២" (Barom Ramathipti II) បានចាត់ ឃុនតារាវិចិត្រ ឱ្យឃាត់ដំណើរ ស្ទាក់ចន្ទរាជា មិនឱ្យលើកពលចូលមកនគរខ្មែរនោះទេ តែដោយសារ ចន្ទរាជា មានដាវអាជ្ញាសឹកពី ពញ្ញាអង្គ ដែលប្រទានផ្ទាល់ពីស្ដេចសៀម ដូចនេះ ឃុនតារាវិចិត្រ មិនអាចឃាត់ចន្ទរាជា បាននោះទេ ។
ទ័ពចន្ទរាជា បានធ្វើដំណើរមកដល់ បាត់ដំបង ចៅហ្វាយស្រុក នាមពញ្ញានោ បានថ្វាយពលចំនួន ១០,០០០ (១មុឺននាក់) និងស្បៀងអាហារចំនួន ១០០ រទេះ ដល់ទ្រង់ ហើយទ្រង់បន្តដំណើរមកដល់ ស្រុកបាកាន (បច្ចុប្បន្ន: ពោធិសាត់) និងបានជួបពិភាក្សា ជាមួយចៅហ្វាយស្រុកឈ្មោះ ពញ្ញាមុឺនពេជ្រ ដែលកាន់សិទ្ធទ័ព ចំនួន ៤០,០០០ (៤មុឺននាក់) នៅ "បន្ទាយមុឺនជ័យ" ដែលពាក្យ "មុឺន" ជាពាក្យរាជសព្ទនៃពាក្យ "ហ្មឺន" មន្ត្រីដែលកាន់សិទ្ធកងទ័ពលើសពី ១មុឺននាក់ ។ ពេលវេលាមកដល់របស់ ចន្ទរាជា ជាមួយនិងការរៀបចំយុទ្ធសាស្ត្រទ័ព ដើម្បីទៅជួយសង្គ្រោះ ស្រីសុគន្ធបទ ចេញពីការឡោមព័ទ្ធ របស់ស្ដេចកន បានអូសបន្លាយដល់ ២ឆ្នាំ ដោយមើលឃើញពីការរៀបចំទ័ពយឺតយ៉ាវរបស់ ចន្ទរាជា ពោលក្នុងឆ្នាំ ១៥១៤ នៃគ.សករាជ ហ្លួងព្រះស្ដេចកន បានលើកទ័ពជើងទឹក ជាមួយកាំភ្លើងធំ វាយចូលបន្ទាយស្ទឹងសែន (បច្ចុប្បន្ន: កំពង់ធំ) ពីយប់អធ្រាត និងបានធ្វើឃាត ស្រីសុគន្ធបទ នាពេលនោះ ។ ក្រោយពេល ហ្លួងព្រះស្ដេចកន ធ្វើឃាត ស្រីសុគន្ធបទ នៅបន្ទាយស្ទឹងសែន រួចមក គ្រឿងសោយរាជ្យទាំង៥ បានបាត់នាពេលនោះផងដែរ ទើបការឡើងសោយរាជ្យផ្លូវការណ៍ របស់ស្ដេចកន ត្រូវពន្យាពេល ២ឆ្នាំ ដើម្បីរងចាំ គ្រឿងសោយរាជ្យទាំង​៥ ថ្មីធ្វើរួច ។ នៅទីបំផុត ហ្លួងព្រះស្ដេចកន បានប្រកាសសោយរាជ្យជាផ្លូវការណ៍ ក្នុងឆ្នាំ ១៥១៦ នៃគ.​សករាជ ដែលមានព្រះនាមក្នុងរាជ្យថា "ព្រះស្រីជេដ្ឋា ធិរាជរាមាធិបតី" ហើយវាជាពេលដែលនាគពីរ ត្រូវមកប្រជែងឥទ្ធិពលគ្នា មួយជា ព្រះចន្ទរាជា ជាស្ដេចនៃអាណាចក្រខាងលិច ដែលប្រកាសឡើងសោយរាជក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ និង ហ្លួងព្រះស្ដេចកន ជាស្ដេចនៃអាណាចក្រខាងកើត ដែលបានយក ទន្លេមេគង្គ ខ័នបែងចែកទឹកដីជា២ចំណែក តាមបណ្ដោយខ្សែរទឹកហូរ ដែលបានអូសបន្លាយសង្គ្រាមអស់ពេលជិត ១ទស្សវតន៍ (ជិត១០ឆ្នាំ) ។
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
នាឡិកាដាក់លើតុ លក់តម្លៃ ២០.០០០រៀល ភ្នំពេញ ដឹក Free Tel: 016 85 63 66
គ.សករាជ ១៥១៦ ក្រោយពេល ស្រីជេដ្ឋា ឡើងសោយរាជ្យនៅ រាជធានីទួលបាសាន បានរយៈពេល ៣ខែ ព្រះចន្ទរាជា បានលើកទ័ព ចំនួន ៣០,០០០ (៣មុឺននាក់) វាយឡោមព័ទ្ធ បណ្ដេញ ស្រីជេដ្ឋា ចេញពី រាជធានីទួលបាសាន ។ ស្រីជេដ្ឋា និងកងទ័ពបានភៀសខ្លួនទៅភាគខាងកើត ទៅបោះបន្ទាយថ្មីមួយត្រង់ ចន្លោះដូនតី នា ស្រុកត្បូងឃ្មុំ និងបានបង្កើតរាជធានីថ្មី ឈ្មោះថា "ស្រឡប់ដូនតី ពិជ័យព្រៃនគរ" ។ មួយឆ្នាំបន្ទាប់ពី ស្រីជេដ្ឋា វាយបកត្រឡប់ទៅកាន់ ព្រះចន្ទរាជា និងបានដុតបំផ្លាញរាជធានីទួលបាសាន ក្នុងឆ្នាំ ១៥១៧ នៃគ​.សករាជ ហើយព្រះចន្ទរាជា និង កងទ័ពបានដកត្រឡប់ទៅបន្ទាយមុឺនជ័យ នា ពោធិសាត់ វិញ ក្នុងឆ្នាំ​ដដែលស្ដេចទាំងពីរបានបើកកិច្ចចរចាររកសន្តិភាពមិនធ្វើសង្គ្រាមនិងគ្នា នោះទេ ដើម្បីទុកពេលប្រមូលស្បៀង និងបង្កើនកងទ័ពឡើងវិញ ដែលផ្អាកការធ្វើសង្គ្រាមនិងគ្នា រយៈពេល ៣ឆ្នាំ រហូតដល់ឆ្នាំ ១៥២០ នៃគ.សករាជ ទើបទ័ព ព្រះស្រីជេដ្ឋា បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់ ខេត្តកំពង់ឆ្នាំង ។
ក្រោយផ្អាកសង្គ្រាម៣ឆ្នាំ ពីឆ្នាំ (១៥១៧-១៥២០) ស្រីជេដ្ឋា បានប្រមូលកងទ័ពចំនួន ១២០,០០០ (១២មុឺននាក់) និងបានចែកជាពីរកងពល ដែលកងពលទី១ មានចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ឱ្យទៅបោះបន្ទាយនៅ ស្រុកសំរោងទង (បច្ចុប្បន្នជា ខេត្តកំពង់ស្ពឺ) និង កងពលទី២ មានចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ខ្លាំងពូកែរបស់ស្រីជេដ្ឋា នាម "ពញ្ញាកៅ" ឱ្យទៅបោះបន្ទាយនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្នជា វត្តវិហារសួគ៌ ខេត្តកណ្ដាល) ។ ក្រោយប្រមូលកងទ័ពដ៏សំបើម កងទ័ពស្រីជេដ្ឋា ចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញា លំពាំង" បានចេញពីសំរោងទង បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់សមរភូមិ វាលសាបអង្កាម ខេត្តកំពង់ឆ្នាំង ពេលនោះមេទ័ព ២រូប របស់ព្រះចន្ទរាជា នាម "ឧកញាចក្រីកែវ" និង "ឧកញ៉ា​វង្សាអគ្គរាជ" បានដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) មកចេញច្បាំងតទល់ យ៉ាងខ្លាំងក្លា ស្នូរសម្លេងព្រួញដាវលំពែង និងស្នូរកាំភ្លើងធំ លាន់រំពងពេញសមរភូមិកំពង់ឆ្នាំង រំពេចនោះ កងទ័ពជំនួយ របស់ព្រះចន្ទរាជា ដែលបង្កប់ខ្លួនក្នុងព្រៃចំនួន ១០,០០០ (១មុឺននាក់) ផ្សេងទៀត បូករួមទាំង ដំរីសឹកចម្បាំង ចំនួន ១៤០ក្បាល ដឹកនាំដោយមេទ័ពធំ របស់ចន្ទរាជា គឺ ពញ្ញាមុឺនពេជ្រ ដែលនៅពីខាងក្រោយកងទ័ព "ចៅពញ្ញាលំពាំង" បានសំរុកចេញមកវាយគាបទ័ពព្រះស្រីជេដ្ឋា ឱ្យបែកបាក់បរាជ័យ រត់ភៀសខ្លួនទៅបោះបន្ទាយនៅ ក្រុងចតុមុខ (បច្ចុប្បន្នជា ក្រុងភ្នំពេញ) ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
មួយឆ្នាំ​បន្ទាប់ពីសង្គ្រាមនៅសមរភូមិវាលសាបអង្កាម ខេត្តកំពង់ឆ្នាំង ព្រះចន្ទរាជា ត្រាសបង្គាប់ ឱ្យមេទ័ពចំនួន ២រូប គឺមេទ័ព "ឧកញាចក្រីកែវ" និង "ឧកញ៉ា​វង្សាអគ្គរាជ" ឱ្យដឹកនាំទ័ពចំនួន ៣០,០០០ (៣មុឺននាក់) វាយយកបន្ទាយចតុមុខ ដែលមានកងទ័ព របស់ព្រះស្រីជេដ្ឋា ចំនួន ១០,០០០ (១មុឺននាក់) នៅឈរជើងចាំការពារតំបន់នេះ ដែលដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ។ ចំនួនកងទ័ព របស់ព្រះចន្ទរាជា ដែលលើស ២ដង នៃចំនួនទ័ពព្រះស្រីជេដ្ឋា បានវាយបែកសមរភូមិចតុមុខ (Chaktomuk Battlefield) ក្នុងឆ្នាំ ១៥២១ នៃគ.សករាជ ហើយកងទ័ពព្រះចន្ទរាជា បានចេញបង្ហួសទៅវាយយក ស្រុកបាទី (បច្ចុប្បន្នជា ខេត្តតាកែវ) បន្ថែមទៀត ក្រោយមក ព្រះចន្ទរាជា បានប្រកាសរាជសារ ឱ្យចៅហ្វាយស្រុកនាតំបន់ កម្ពុជាក្រោម ទាំងអស់ ត្រូវរក្សាទ័ពឱ្យនៅអព្យាក្រិត បើពុំនោះទេព្រះអង្គនិងច្បាំងស្លាប់រស់ដល់ទីបញ្ចប់ក្នុងសង្គ្រាមនេះ ។ (សូមរងចាំអាន ភាគបញ្ចប់នៅលេខក្រោយទៀត)(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ប្រវត្តិសាស្ត្រខ្មែរ៖ រាជរបស់​ព្រះបាទ​ ចន្ទរាជា (ភាគ ១) ប្រវត្តិសាស្ត្រខ្មែរ៖ រាជរបស់​ព្រះបាទ​ ចន្ទរាជា (ភាគ ១) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.